កំពង់ធំ៖ យុវជនម្នាក់ត្រូវបាន កម្លាំងមន្ទីរយុត្តិធម៌ខេត្តកំពង់ធំចាប់ខ្លួន បន្ទាប់ពីបានបង្ហោះរូបថតកាំភ្លើង នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ព្រមទាំងបានសរសេរផងដែរថា «ស៊ីឈ្នួលសម្លាប់…មិនស្លូតទេ…» ដែលការចាប់ខ្លួននេះបានធ្វើឡើងនាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៨នេះ ។

យុវជនខាលើមានឈ្មោះ ហុីម សុខហ័រ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ក្រោយចាប់ខ្លួន យុវជនរូបនេះបានសារភាពថា ខ្លួនពិតជាបានបង្ហោះរូបកាំភ្លើង ព្រមទាំងសរសេរថា «ស៊ីឈ្នួលសម្លាប់…មិនសូវស្លូតទេ…» នៅលើគណនីហ្វេសប៊ុករបស់ខ្លួនពិតប្រាកដមែន ប៉ុន្តែរូបកាំភ្លើងនោះ គឺខ្លួនបានស៊ែវ (Save) តពីគេមកទេ ហើយលការបង្ហោះនេះគឺគ្រាន់តែចង់បង្អួតមិត្តភក្ដិលេងសើចតែប៉ុណ្ណោះ ខ្លួនពុំមានកាំភ្លើងឡើយ ។
ក្រោយចាប់ខ្លួន និងស្ដាប់សម្ដីយុវជនខាងលើហើយ សមត្ថកិច្ចក៏បានអប់រំណែនាំ និងហៅអាណាព្យាបាល មកទទួលត្រឡប់ទៅផ្ទះវិញ ៕
សហការី KBN