ប្រទេសកូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ កញ្ញា ធី សុវណ្ណថា បានចូលរួមប្រកួត ដើម្បីពានរង្វាន់ Queen of the Spa Korea 2018 ហើយនៅទីបំផុត កិច្ចខិតខំប្រឹងប្រែង អស់ពីសមត្ថភាពរបស់កញ្ញា​ ធី សុវណ្ណថា ដែលចូលរួមប្រកួតប្រជែង «កម្មវិធីរាជនីសម្រស់» លំដា​ប់ពិភពលោក ទទួលបានពានរង្វាន់ក្នុងកម្មវិធីមួយនេះ ដែលមានចំនួនទឹកប្រាក់រហូតដល់ ៥២ម៉ឺនដុល្លារ។

កញ្ញា ធី សុវណ្ណថា បានវិលត្រលប់មកដល់ទឹកដីកំណើតវិញ នៅថ្ងៃទី១៦ មេសា ២០១៨ វេលម៉ោង១១យប់ បន្ទាប់ពីការប្រគល់រង្វាន់ ចប់សព្វគ្រប់។ កញ្ញាបានប្រាប់ថា ប្រាក់រង្វាន់កម្មវិធី​ ៣ម៉ឺនដុល្លារ, ២​៖ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លារ, ៣៖ ប្រាក់រង្វាន់ទេសចរណ៍​ ៣ម៉ឺនដុល្លារ ៤​៖ ប្រាក់រង្វាន់ផលិតផល​ ១ម៉ឺនដុល្លា​រ, ៥​៖ ប្រាក់រង្វាន់កុងត្រាថត​ ដោយក្រុមហ៊ុន៨​ពីប្រទេស​កូរ៉េ​ វៀតណាម​ ថៃ​ ម៉ាឡេស៊ី​ និងកម្ពុជា​ សរុបជាង​ ៤២ម៉ឺនដុល្លារ។

កញ្ញាក៏បានបញ្ជាក់ប្រាប់សារព័ត៌មានផងដែរថា ប្រាក់រង្វាន់ដែលកញ្ញាទទួលបាននេះ គឺកញ្ញានឹងបែងចែកជា៤ផ្នែក គឺទី១ ជួយឧបត្ថម្ភធ្វើផ្លូវបេតុង ឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល.. ២​៖ ជួយឧបត្ថម្ភ​ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ, ៣​៖ ជួយគម្រោង​ អេកូទេសចរណ៍តំបន់អារ៉ែង​, ៤​៖ ជូយគម្រោង​អាហារូបករណ៍​សិស្ស​ក្រីក្រ​៕