យោងតាមផេករបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta បានបង្ហោះរូបភាពពីព្រឹត្តិការណ៍នានា នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបួងសួងកាលពីព្រឹកមិញនេះ ដោយផេកខាងលើបានសរសេរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រាជរដ្ឋភិបាលកម្ពុជា និងមន្រ្តីរាជការ រួមជាមួយប្រជាពលរដ្ឋរាប់រយនាក់ នៅវេលាម៉ោង ៩:១២ នាទីព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៨ បានរៀបចំទទួលទេវតាឆ្នាំថ្មី នៅលើក្តារបែនខាងកើតប្រាសាទបាយ័ន។

ពិធីនេះមានរៀបចំផ្កាភ្ញី ប្រទីបជ្វាលា និងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជាបុត្រីទី ៧ នៃកបិលមហាព្រហ្ម ដែលនឹងត្រូវចុះមកគ្រប់គ្រង រក្សាមនុស្សលោកក្នុងដែនជម្ពូទ្វីបនេះ៕

រូបភាពដកស្រង់ពី៖ ផេក ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta