កាលពីមួយម៉ោងមុននេះ យោងតាមគណនីរបស់លោក ផែន វណ្ណៈ បានបង្ហោះនូវករណីមួយ ដ៏ហួសចិត្តដែលធ្វើឲ្យលោក មានការខឹងសម្បារយ៉ាងខ្លួន ចំពោះរូបភាពមួយដែលបានបង្ហោះ ពីក្បាច់រចនាក្លោងទ្វារប្រាសាទ ដោយបានសរសេរថា “ចង់រកមុខអាត្រូវគ្រាប់ណា អ្នករចនាម៉ូតហ្នឹង យិះអាត្រូវគ្រាប់នេះ វាចង់កាត់យួនបណ្តើរៗហើយតើ!” ។ គ្រាន់តែឃើញរូបភាពនេះភ្លាម ធ្វើឲ្យលោកផែន វណ្ណៈ ប្រតិកម្មតបវិញក្តៅៗ ដោយលោកបានសរសេរនៅលើ រូបភាពដែលរិះគន់នោះថា “ចង់រកមុខ អាត្រូវគ្រាប់ណាផូសហ្នឹង” ។

លោក ផែន វណ្ណៈ ក៏បានលើកឡើងក្នុង Status របស់លោកផងដែរថា “ចង់រកមុខអាឈាមថោកណា​ post និង​?​ បើមិនទាន់ស្គាល់អត្តសញ្ញាណជាតិ ខ្លួនឯងច្បាស់ផង​ ប្រឹងធ្វើចេះខ្លាំងម្ល៉េះ ពួកអាឈាមថោក​ ?​ កាត់តាមយួនម៉ែឪហែងស្អី​ ហែងមិនចូលទៅមើលប្រាង្គប្រសាទ​របស់ខ្មែរយើង​ ?” ក្នុងនោះលោកក៏បាន បង្ហោះជាមួយនិងរូបភាពយោង រចនាបទរបស់ខ្មែរយើង ដែលមាននៅក្នុងប្រាសាទនានាផងដែរ ៕