យោងតាមព័ត៌មានបឋមមួយបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Corola ប៉ះជាមួយ Highlander បណ្ដាលឱ្យរថយន្តទាំង ២ខូចខាតធ្ងន់ធ្ងរ តែសំណាងល្អ ពុំមានអ្នកណាគ្រោះថ្នាក់ដល់ជីវិត ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលលើផ្លូវជាតិលេខ ៥ (មិនបញ្ជាក់ទីតាំង) កាលពីវេលាម៉ោង ១២ និង ៤៥នាទី ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៨ ។

ជាមួយគ្នានេះដែរ ដោយសារតែគ្រោះថ្នាក់ខាងលើ ចំក្នុងឱកាសឆ្នាំថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនធ្វើដំណើរទៅស្រុកកំណើត និង ទៅទីកន្លែងកម្សាន្តនានាផងនោះ ទើបបណ្ដាលឱ្យមានការកកស្ទះ ហើយក្នុងនោះ គេឃើញមានរថយន្តភាគច្រើនបើកបរកាត់ស្រែតែម្ដង ។
សូមបញ្ជាក់ដែរថា ក្នុងករណីគ្រោះថ្នាក់ចររាចរនេះ ពុំមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិតឡើយ ៕
សហការី KBN
ប្រភព៖ ហ្វេសប៊ុក