ភ្នំពេញ៖ បច្ចុប្បន្ន ការបោកប្រាស់តាមរយៈទូរស័ព្ទ ក៏ដូចជា Hack គណនីហ្វេសប៊ុក ដើម្បីប្រើល្បិចបោកប្រាស់លុយកាក់ គេឃើញមានច្រើនករណី ជាក់ស្ដែងដូចជាកាលពីថ្ងៃទី ១២ ខែមេសា កន្លងទៅនេះ គណនីហ្វេសប៊ុក អ្នកស្រី ជីវ ឆេងឡាយ ត្រូវបានជនអណាមឹកលួចយកទៅកាន់កាប់ និងបានឆាតខ្ចីលុយអ្នកដែលស្គាល់អ្នកស្រី ជីវ ឆេងឡាយ ទៀតផង ។

អ្នកស្រី ជីវ ឆេងឡាយ ជាអាជីវករលក់ម៉ូតូ ដូចនេះមិត្តភក្ដិរបស់អ្នកស្រី ច្បាស់ជាទុកចិត្ត ប៉ុន្តែដោយសារមានភាពមិនប្រក្រតី ទើបខណៈដែលជនឆបោក ឆាតទៅខ្ចីលុយ មិត្តភក្ដិរបស់អ្នកស្រី ជីវ ឆេងឡាយ ពុំព្រមឱ្យលុយភ្លាមឡើយ ហើយបន្តសន្ទនាគ្នារហូទទាល់តែ ដឹងម្ចាស់ថា មិនមែនជាអ្នកស្រី ជីវ ឆេងឡាយ ។
ខាងក្រោមនេះ គឺជាការសន្ទនារបស់ជនអនាមឹក និងមិត្តភក្ដិរបស់អ្នកស្រី ជីវ ឆេងឡាយ ដែលជាមេរៀនថ្មីមួយទៀតសម្រាប់អ្នកលេងហ្វេសប៊ុកទាំងអស់ ៕
សហការី KBN