ខេត្តស្ទឹងត្រែង៖ បុរសម្នាក់មានចិត្តជាសត្វតិរច្ឆាន បានបណ្ដែតបណ្ដោយឲ្យតណ្ហាដឹកច្រមុះ រហូតទុកឲ្យវារោលរាលឡើងយ៉ាងខ្លាំង ក៏ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ នៅក្នុងភូមិវាលព្រីង សង្កាត់​សាមគ្គី ក្រុងស្ទឹងត្រែង។

មន្ត្រីនគរបាលក្រុងស្ទឹងត្រែង បានឲ្យដឹងថា បុរសល្មោភកាមជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ហើយត្រូវសមត្ថ​កិច្ច​ឃាត់ខ្លួន ឈ្មោះ ឆាយ សុ​ភ័​ណ្ឌ អាយុ​៤០​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​វាល​ព្រីង សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង។ រីឯក្មេង​រង​គ្រោះ​​ ឈ្មោះ ល ស អាយុ​១២​ឆ្នាំ រស់នៅជាមួយនឹងជនសង្ស័យ។

បើតាមសម្ដីរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅពេលមិនមានបងប្អូនណាម្នាក់ នៅផ្ទះឪពុករបស់នាងតែងតែចាប់នាងរំលោភសេព​សន្ថវៈ រហូតបានសម្រេចជាបន្តបន្ទាប់។ ជួនកាលឪពុករបស់នាង​បានបីនាងចូលទៅក្នុងព្រៃ ចាប់រំលោភនាងក៏មានដែរ។ នាងពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលឪពុកនាងចាប់រំលោភម្ដងៗ។ នាង​ដឹង​គ្រប់យ៉ាង ក្នុង​ពេល​​ឪពុក​ធ្វើ​សកម្មភាព​ចាប់នាងរំលោភ ប៉ុន្តែនាងមិនអាចធ្វើអ្វីកើត ដោយសារឪពុករបស់នាងតែងតែ​​គំរាម​កំហែង វាយធ្វើបាបរូបនាងជារៀងរហូត រាល់ពេលគាត់រំលោភម្ដងៗ។

ក្មេងស្រីរងគ្រោះ បានបន្តថា ជួនកាលឪពុកបង្កើតរបស់នាងបានគំរាមសម្លាប់ថា ប្រសិនបើនាងមិនឲ្យគាត់រំលោភ និងយករឿងអាស្រូវនេះទៅប្រាប់អ្នកដទៃឲ្យដឹង ឬឲ្យបែកការរឿងហ្នឹង គាត់នឹងសម្លាប់នាងចោល។​ ប៉ុន្តែដោយសារនាងរងនូវការឈឺចាប់ខ្លាំងពេកទើបនាងទម្លាយរឿងអាស្រូវនេះឲ្យគេដឹង ហើយប្ដឹងទៅសមត្ថកិច្ចឃាត់ខ្លួនឪពុករបស់នាង។

ក្រោយពេលបែកការពីករណីរំលោភកូនស្រីបង្កើតនោះមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕