ខេត្ត​ព្រះ​សីហ​នុ៖ ក្មេងស្ទាវម្នាកឃើញសិស្សស្រីស្រស់ស្អាត ធ្វើឲ្យតណ្ហារបស់គេពុះកញ្ជ្រោលឡើង រហូតទ្រាំពុំបាន ក៏គាស់ចម្រឹងបង្អូចចូលទៅប៉ុនប៉ង ចាប់រំលោភសេពសន្ថវៈ តែត្រូវនារី​រងគ្រោះប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង៣ទៀបភ្លឺ ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់។

មន្រ្ដីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធឹងករណីប៉ុនប៉ងចាប់រំលោភដែលសមត្ថកិច្ចឃាត់ខ្លួន ​ឈ្មោះ ឡា ហៃ អាយុ​២០​ឆ្នាំ មុខរបរកម្មករ​ជារោងចក្រ មាន​លំនៅ​ក្នងភូមិ​បឹង​រាំង ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ។ រីឯនារីរងគ្រោះ ឈ្មោះ ប ល អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងឃុំកើតហេតុខាងលើ។

បើតាមសម្ដីរបស់នាងរងគ្រោះ បានឲ្យដឹងថា កាលពីក្បាលព្រលប់ មុនពេលកើតហតុ នាងបានបិទទ្វារហើយចូលដេក ដោយភ្លេចបិទបង្អូច លុះមកដល់វេលាខាងលើ ស្រាប់តែជនសង័្សយ​បានលួចគាស់ចម្រឹងបង្អូច ប៉ុនប៉ងចូលចាប់នាងរំលោភ។ ប៉ុន្តែនាងបានដឹងខ្លួនទាន់ក៏ស្រែឆោឡោឡើង ធ្វើឲ្យជនសង័្សយភ័យ ផ្លោះ​តាម​ប្រហោង​ចម្រឹង​បង្អួច​ដែល​បាន​ហែក​នោះ​ ត្រឡប់​ទៅ​វិញ ហើយ​ក្រោយមក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ បានឲ្យដឹង​ថា ការ​ដែល​ខ្លួន​បាន​ហែក​ចម្រឹង​បង្អួច​ចូលទៅក្នងបន្ទប់​របស់​ជន​រង​គ្រោះ​ គឺក្នុង​គោលបំណង​សុំ​នាង​រួម​ភេទ តែ​នាង​បាន​ស្រែក​ឆោ​​ឡោ​ ធ្វើឲ្យខ្លួនភ័យ​ ក៏រត់​ចេញ​មក​វិញ។ យោងតាមចម្លើយសារភាពនេះ សមត្ថកិច្ចបានកសាងសំណុំរឿងរបស់ជនសង័្សយបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕