ភ្នំពេញ៖ បន្ទាប់ពី​លេចលឺ​រឿង​អាស្រូវ​បង្ហោះ​រូប​ភាព​វីដេអូ​ អាក្រាតកាយ​ មួយកំណាត់លើរបស់បុគ្គលិកខារ៉ាអូខេ និងរាំ​​ស្រើបស្រាលជាមួយ​​ភ្ញៀវនៅក្នុង​បន្ទប់រ៉ាអូខេ កូឡូសូ​ (COLOSO)​ ​​ស្ថិតនៅ​ផ្ទះលេខ​ ៥២ ផ្លូវ៣៥០​ សង្កាត់​បឹងកេងកង​៣​ ខណ្ឌចំការមន​ ​កម្លាំង​គណៈ​បញ្ជារ​ឯក​ភាព​ខណ្ឌ​ចំការមន​ ដឹក​ដោយ​លោក​ ព្រុំ​ សំខាន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន​ ដោយ​មានការ​ចូល​រួម​ ពីលោកស្រី​ គឹម​ វណ្ណា​ ប្រធាន​មន្ទី​ទេសចរណ៍​ រាជាធានីភ្នំពេញ និងលោកស្រី​ កែវ​ សុគន្ធា​ ព្រះរាជ​អាជ្ញារង អមសាលា​ដំបូង​ រាជធានីភ្នំពេញ​ ព្រមទាំង​មាន​ការ​ សហការ​ ជាមួយនិង​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ និង​ សមត្ថកិច្ច​ខណ្ឌ​ចំការមន​ ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ខាងលើជាបណ្តោះអាសន្ន កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៣​ ថ្ងៃទី​កុម្ភះ​ ឆ្នាំ​២០១៨ ។

​តាម​ប្រសាសន៍​លោក​ ព្រុំ​ សំខាន់​ អភិបាល​នៃគណៈ​អភិបាល​ខណ្ឌ​ចំការមន​ បានឱ្យដឹងថា​ មុន​ពេល​កម្លាំង​បានចុះ​បិទទីតាំង​ ខារ៉ាអូខេ​ ខាងលើ​នេះ​ បន្ទាប់ពី​មានការ​បង្ហោះ​រូប​ភាព​ អាក្រាតកាយមួយកំណាត់លើ​ របស់​នារី​បំរើការ​ក្នុងខារ៉ាអូខេជាមួយ​ភ្ញៀវ​ នៅក្នុង​បន្ទប់​ ខារ៉ាអូខេ​ ដែល​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ កិត្តិយសនារី​ខ្មែរ​ និង​ ភាព​មានអសីល​ធម៌​ ក្នុង​សង្គម​​ ​ទើបលោក​បាន​ចាត់​កម្លាំង​ តាមដាន​ និង​ ស៊ើប​អង្កេត​ ​ទទួល​ដំណឹង​ថា​ ទីតាំង​ខាង​លើ​ គឺ​ពិត​ជាមាន​បុគ្គលិក​រាំជាមួយ​ភ្ញៀវ​ ​បែបនេះ​ពិតប្រាកដមែន ។

លោកអភិបាលខណ្ឌចំការមនបានឱ្យដឹងទៀតថា បន្ទាប់ពីស្រាវជ្រាវដឹងពិតប្រាកដថា ពិតជាមានទង្វើធ្វើឱ្យប៉ះពាល់ដល់កិតិ្តយសស្រ្តីខ្មែរ និងសង្គមហើយ លោកបាន​​សុំ​គោលការណ៍​ ពី​ព្រះ​រាជ្ញា​ និង​ មាន​ការ​ចូលរួមពី​លោកស្រី​ គឹម​ វណ្ណា​ ប្រធាន​មន្ទី​រទេសចរណ៍ ​​បានចុះ​បិទ ​និង​ផ្អាក​អាជីវក​ម្ម​ ខារ៉ាអូខេ​ ចំនួន៣៤​ បន្ទប់ខាងលើ​ ចាប់ម៉ោង​១១យប់​ ថ្ងៃទី​២៣​​កុម្ភះ​ ឆ្នាំ​២០១៨​នេះ​ តទៅ​ រហូតដល់​មានបញ្ជាជាថ្មី ទើបអាចដំណើរការបានធម្មតាវិញ ៕