ភ្នំពេញ៖ ជនសង្ស័យ ២នាក់បងប្អូនភ្លោះធ្វើសកម្មភាពលួចគាស់បន្ទប់លួចយកចិញ្ចៀន ២វង់បាន​ហើយ ភ្លេចកូនសោម៉ូតូនៅក្នុងបន្ទប់ជនរងគ្រោះ ធ្វើឱ្យម្ចាស់បន្ទប់ស្គាល់ម្ចាស់ម៉ូតូក៏បានប្តឹងសមត្ថកិច្ចមកដល់សម្របសម្រួលសងសំណងវិញបញ្ចប់រឿង ធ្វើឱ្យប្រជាពលរដ្ឋចោមរោម មើលរាប់រយនាក់ ដែលហេតុការណ៍នេះ កើត​ឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ នៅផ្ទះជួល ភូមិ​ជំម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​ ។

ជរងគ្រោះមានឈ្មោះ វេង សុខភ័ណ្ឌ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មករងចក្រ ស្នាក់នៅបន្ទប់ជួលភូមិ​ជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកជនសង្ស័យជាកូនភ្លោះ ២នាក់ ​មិនបានប្រាប់ឈ្មោះស្នាក់នៅបន្ទប់ជួលជិតជនរងគ្រោះ ។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២២ ខែកុម្ភៈ គាត់បានត្រឡប់មកពីធ្វើការវិញបានចាក់សោបន្ទប់ ​ឃើញសំលៀកបំពាក់ ត្រូវបានជនសង្ស័យជជុះរាយប៉ាយពេញបន្ទប់ ហើយ​បាត់ចិញ្ចៀន​ចំនួន ២វង់ ​ភ្លាមៗនោះដែរក៏ប្រទះឃើញសោម៉ូតូជនសង្ស័យនៅក្រោមសំលៀកបំពាក់ ដែលជនសង្ស័យជជុះរាយប៉ាយខាងលើ ។

ប្រភពបានបន្តទៀតថា​ ភ្លាមៗនោះដែរ ជនរងគ្រោះបានប្រាប់បងស្រីខ្លួន ហើយយកសោម៉ូតូខាងលើ ប្រាប់អ្នកមើលការខុសត្រូវហើយប្រាប់ដំណើររឿង ។ បន្ទាប់មកអ្នកមើលការខុសត្រូវបានយកសោម៉ូតូខាងលើ ទៅចាក់ម៉ូតូជនសង្ស័យឃើញត្រូវប្រាកដមែន ពេលនោះដែរឃើញជនសង្ស័យរកសោម៉ូតូ ស្រាប់តែនាក់មើលការខុសត្រូវបានសួថា បាត់សោមែនជនសង្ស័យឆ្លើយតបថាបាទ​ ពេលដឹងថាសោម៉ូតូខាងលើប្រាកដជារបស់ជនសង្ស័យមែន ហើយប្តឹងសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗផងដែរ ។

តាមសម្ដីប្រជាពលរដ្ឋ បាននិយាយថា នៅទីតាំងខាងលើ សំបូរចោរគាស់បន្ទប់លួចយក សំម្ភារៈនៅផ្ទះជួលជាញឹកញាប់មកហើយ ​​ពុំដែលរកមុខឃើញឡើយហើយនៅពេលនោះដែ ឃើញជនសង្ស័យទាំង ២នាក់ខាងលើ មានការសង្ស័យយ៉ាងខ្លាំង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសួរនាំទៅជនសង្ស័យខាងលើម្នាក់បង ហើយជនសង្ស័យឆ្លើយថាសោរម៉ូតូខាងលើ រូបគាត់បាត់មែន តែមិនដឹងថា ជនសង្ស័យយកសោគាត់ទៅចោលនៅបន្ទប់ខាងលើនោះឡើយ ពេលនោះជនសង្ស័យដែលជាប្អូន បាននិយាយសំរាប់សម្រួលសុំសងទៅលើជនរងគ្រោះវិញ ពេលនោះដែរ ជនរងគ្រោះក៏ព្រមដោយមិនប្តឹងផ្តល់ ហើយសមត្ថកិច្ចបានព្រមតាមសំណើរជនរងគ្រោះបានបញ្ចប់រឿងនៅកន្លែងកើតហេតុ​ តែប្រជាពលរដ្ឋរាប់រយនាក់ ចោមរោមមើលនៅមិនអស់ចិត្ត ឃើញសមត្ថកិច្ចដោះស្រាយបញ្ចប់នៅកន្លែងកើតហេតុ ដូចគ្រោះថ្នាក់ចរាចរណ៍បែបនេះ ៕