បរទេស៖​ ពលការិនីខ្មែរ និងបរទេស ដែលបានចាកចេញពីប្រទេសកំណើតរបស់ខ្លួនទៅបម្រើការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង តែងតែនឹកគិត និងសង្ឃឹមញញឹម នៅក្នុងចិត្តរបស់ខ្លួនថា នឹងទទួលបានការងារល្អ និងកន្លែងស្នាក់នៅសមរម្យ ព្រមទាំងបានប្រាក់ខែច្រើន សម្រាប់វេចលុយ​យកមកស្រុកកើត រកស៊ីមានបាននឹងគេ។ ប៉ុន្តែអ្វីដែលគួរឲ្យអាសូរដល់ពួកនាងបំផុតនោះ គឺត្រូវថៅកែចិត្តអាក្រក់មួយចំនួនបានចាប់​រំលោភរហូតមានផ្ទៃពោះ និងបង្ខំឲ្យរំលូតកូនចោល និងខ្លះទៀតត្រូវរងនូវអំពើហិង្សាទៀតផង។

បើយោងតាមឃី្លបវីដេអូខាងក្រោម និងយោងតាមរបាយការណ៍របស់ប្រទេសកូរ៉េមួយចំនួន បានបង្ហាញថា ពលការិនីខ្មែរ និងបរទេសមួយចំនួន ត្រូវថៅកែ ជាពិសេសផ្នែកកសិកម្ម និងនេសាទ បានរងនូវការរំលោភបំពានផ្លូវភេទ និងប្រើហិង្សាទៅលើរាងកាយ ហើយកន្លែងស្នាក់នៅរបស់ពួកនាង គឺមានលក្ខណៈដូចជាផ្ទះដែលត្រូវគេទុកចោល ឬអាចប្រៀបបាននឹងឋាននរកអ៊ីចឹង។

យោងតាមរបាយការណ៍ដដែល បានឲ្យដឹងទៀតថា ពលការិនីបរទេសដែលកំពុងបម្រើការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រហែល​១២​ភាគរយបាននូវពើហិង្សាផ្លូវភេទ ហើយខ្លះមិនអាចនិយាយភាសាកូរ៉េបាន ខ្លះព្រួយបារម្ភអំពីគុណវិបត្តិផ្សេងៗ និងភាគច្រើនមិនហ៊ានប្រាប់ការពិតពាក់ព័ន្ធនឹងថៅកែចាប់រំលោភសេពសន្ថវៈ។ ករណីពលការិនីខ្លះទៀត ត្រូវថៅកែរំលោភរហូតមានផ្ទៃពោះ ហើយបង្ខំឲ្យរំលូតកូនចោលក៏មាន។

នៅអំឡុង ឆ្នាំ២០១៦កន្លងមកនេះ ម្ចាស់កសិដ្ឋានម្នាក់ នៅទីក្រុងណុនសាន Chungcheongnam-do បានលួចចម្លងកូនសោបន្ទប់ស្នាក់នៅរបស់ពល​ការិនី​ខ្មែរ ហើយគាត់បានចេញចូលដោយសេរី និងព្យាយាមប៉ុនប៉ងរំលោភលើរាងកាយរបស់នាង។ ប៉ុន្តែពលការិនីរូបនោះបានគេចពីស្ថានភាពប្រកបដោយគ្រោះថ្នាក់នោះ តាមតែនាងអាចធ្វើបាន ហើយចុងក្រោយ​ នាងក៏បានចាកចេញពីបន្ទប់របស់នាង។ នៅក្នុងពេលថៅកែកសិដ្ឋានចូលទៅប៉ុនប៉ងចាប់រំលោភពលការិនីខ្មែរនោះ គឺមិត្តរួមការងារ និងជាអ្នកស្នាក់នៅជាមួយគ្នាបានលួចថតពីសកម្មភាព​របស់ថៅកែនោះ ដែលប៉ុនប៉ងធ្វើទង្វើដ៏លាមកមកលើមិត្តភក្ដិរបស់នាង។

នៅក្នុងអំឡុងខែមករា និងកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ពលការិនីខែ្មរដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសកូរ៉េ បានរងនូវអំពើហិង្សាផ្លូវភេទពីសំណាក់ថៅកែកសិដ្ឋាន។ នៅក្នុងញត្តិមួយដែលដាក់ទៅជាមួយនាយកដ្ឋានណែនាំស្តីពីការធ្វើឱ្យប្រសើរឡើង នៃទំនាក់ទំនងការងារ Uijeongbu នៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ បុគ្គលិកផ្នែកកិច្ចការពលកម្មស្ត្រីម្នាក់ ឈ្មោះ សោង ងាំងបានកត់ត្រាអំពើហិង្សាផ្លូវភេទ និងកន្លែងធ្វើអាជីវកម្ម នៅក្នុងកន្លែងការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ថៅកែកូរ៉េ ឈ្មោះ សឺន មែន បានសម្រាកពីរថ្ងៃក្នុងមួយខែ ហើយគាត់នៅដាំបន្លែ១២ម៉ោង ក្នុងមួយថ្ងៃជាមួយពលការិនីបរទេស នៅក្នុងផ្ទះប្លាស្ទិកក្បែរនោះ ដោយពួកគេស្នាក់នៅក្នុងអគារបណ្តោះអាសន្នដែលនៅជិតកសិដ្ឋាន។ ក្រៅពីលក្ខខណ្ឌការងារមិនល្អ ប៉ុន្តែវាថែមទាំងការធ្វើទុក្ខបុកម្នេញ និងអំពើហិង្សាផ្លូវភេទទៅលើពលការិនីខ្មែរ កាន់តែខ្លាំងឡើង ដែលបង្កឡើងដោយម្ចាស់កសិដ្ឋាននេះ ក៏នៅតែបន្ត។ ចាប់តាំងពីខែមីនានោះមក ថៅកែ(ឈ្មោះ សឺន មែន) រូបនេះ បានដើរមើលពលការិនីដែលកំពុងធ្វើការងារ និងជួលកាលបានទៅបៀត​បៀនលើរាងការបស់នាងថែមទៀតផង។

យោងតាមពាក្យបណ្តឹងនោះ គឺម្ចាស់កសិដ្ឋានខាងលើបានចាប់ឱបថើបពលការិនីរងគ្រោះ និងបង្ខំឲ្យនាងធ្វើអ្វីតាមតែគេចង់បំពេញនូវចំណង់តណ្ហារបស់គេ។ លុះមកដល់ខែធ្នូ ឆ្នាំ២០១៨ ម្ចាស់កសិដ្ឋាននោះ បាននិយាយអួតប្រាប់ពលការិនីខ្មែរម្នាក់ថា “ខ្ញុំមានលុយច្រើន! តោះទៅសណ្ឋាគារ ហើយគាត់តែងតែព្យាយាមសុំការរួមភេទជាមួយនឹងនាង

ក្រៅពីនេះ ក៏នៅមានករណីថៅកែជនជាតិកូរ៉េខាងត្បុងជាច្រើនទៀត​ បានចាប់រំលោភសេពសន្ថវៈទៅលើពលការិនីបរទេសដែលទៅធ្វើការ​ងារនៅក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកូរ៉េខាងត្បូង រហូតពួកនាងមានផ្ទៃពោះ ហើយយបង្ខំឲ្យនាងរំលូតកូនចោល។ ភាគច្រើន នៃពលការិណរបរទេស ត្រូវបានគេរកឃើញថា មិនអាចប្រាប់អំពើហិង្សាផ្លូវភេទដែលបង្កឡើង ដោយថៅកែទៅឱ្យភ្នាក់ងារខាងក្រៅ ដូចជាប៉ូលិសនោះឡើយ។

បើយោតាមការស្ទង់មតិរបស់ SAE កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ បានបង្ហាញនៅឯសន្និសីទរបស់ស្ត្រីលើវិស័យកសិកម្មចំពោះពលករចំណាក​ស្រុក (202 នាក់ដែលការស្ទង់មតិ) នៅក្នុងសាលប្រជុំរបស់រដ្ឋសភាជាតិ នៃ ១២,៤% គឺជាចម្លើយដែលត្រូវរងនូវអំពើហិង្សាផ្លូវភេទ និង36,2% រងនូវអំពើផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះប្រហែល ៩០,៩ ភាគរយ មិនដែលបានស្នើសុំជំនួយពីភ្នាក់ងារខាងក្រៅ ដូចជាប៉ូលិសជាដើម។

បើតាមមន្ត្រីធ្វើការពាក់ព័ន្ធនឹងបញ្ហាជនរងគ្រោះដែលងាយរងគ្រោះរបស់ប្រទេសកូរ៉េខាងត្បូង បានសម្ភាន៍ជាមួយនឹងពលការិនីិខ្មែរដែលធ្វើការនៅទីនោះ បានឲ្យដឹងថា មុនពេលចាកចេញពីប្រទេសកម្ពុជាជនាង នាងបានគិតថា នៅពេលមកដល់ប្រទេសកូរ៉េ គឺនាងនឹងមានការងារល្អធ្វើ និងទទួលបាននូវប្រាក់ខែច្រើន។ ប៉ុន្តែអ្វីដែលនាងគិតទាំងអម្បាលម៉ាន គឺខុសស្រឡះ ពោលគឺនាងត្រូវបានរងនូវការរំលោភពាលលើផ្លូវភេទ និងបង្កនូវអំពើហិង្សា។

បើតាមមន្ត្រីសិទ្ធិមនុស្ស បានឲ្យដឹងថា​ ពលការិនីបរទេសដែលកំពុងបំពេញការងារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេស វិស័យកសិកម្ម ភាគច្រើនបានរងនូវការបំពារបំពានលើផ្លូវភេទ អំពើហិង្សា៕