ភ្នំពេញ៖ ប្រជាពលរដ្ឋភ្ញាក់ផ្អេីល ធ្វេីការតវ៉ាលោកចៅអធិការវត្ត អោយស្នេីដកព្រះសង្ឃ ដែលខុសវិន័យធម៌ ប្រេីហិង្សាមកលេីប្រជាពលរដ្ឋ ជាពិសេសស្រ្តីម្នាក់ ដែលនិមន្តលោក អោយមកសូត្រមន្តនៅផ្ទះកេីតហេតុ កាលវេលាម៉ោង ៥និង០០នាទីរសៀល ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៨នៅចំណុចវត្តចំប៉ា ស្ថិតនៅភូមិជ្រាយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ម៉ន វ៉ាន់ណេត ភេទស្រី អាយុ៣៩ឆ្នាំមុខ របរលក់គុយទាវ ស្នាក់នៅភូមិជ្រាយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មានយេីងថា កាលវេលាម៉ោង១រសៀល ក៏បានជិះម៉ូតូទៅវត្តនិមន្តព្រះសង្ឃ នៅវត្តចំប៉ា នៅថ្ងៃទី១២ ខែ មិនា ឆ្នាំ២០១៨ អញ្ជេីញមកផ្ទះគាត់ធ្វេីបុណ្យ បុណ្យពុទ្ឋាភិសេក តែពេលមកដល់វត្ត បានចូលកុដិព្រះសង្ឃមួយអង្គ ក៏សួរនាំនិងប្រាប់ថាសុំព្រះសង្ឃ៤អង្គុ ទៅសូត្រមន្តទៅផ្ទះខ្លួន តែព្រះសង្ឃថា អោយទៅកុដិមួយទៀត មានព្រះសង្ឃនៅទំនេរច្រេីន ស្រាប់តែមកដល់កុដិមួយទៀត គាត់ក៏បានថ្វាយបង្គំព្រះ រួចក៏សួរនាំព្រះសង្ឃព្រះនាម ចាន់ សុឹម ចង់សួរនាំថា តើមានព្រះសង្ឃអង្គណាទំនេរ ដេីម្បីហៅទៅផ្ទះខ្លួន ស្រាប់តែព្រះសង្ឃអង្គនោះ ជេរនិងចង្អុលមុខរូបគាត់ទៀត ហេីយគាត់និយាយទៅព្រះសង្ឃថា ហេតុអ្វីមកចង្អុលរូបគាត់ ក្រែងជាព្រះសង្ឃកាន់សីល?

គ្រាន់តែសួរចប់ ស្រាប់តែព្រះសង្ឃអង្គនោះ យកដៃទះកំភ្លៀង តែមិនត្រូវ ដោយមានព្រះសង្ឃម្នាក់ទៀត ចេញមកឈរនៅចំកណ្ដាល ហេីយគាត់ក៏រត់ចេញពីកុដិមកផ្ទះវិញ ហើយបានប្រាប់អ្នកជិតខាង នូវទង្វេីមិនសមរម្យ របស់ព្រះសង្ឃខាងលើ។ ប្រជាពលរដ្ឋក្នុងភូមិឮតៗគ្នា ក៏បបួលគ្នាទៅវត្ត ដេីម្បីរកព្រះចៅអធិការវត្ត ចាត់វិធានការយ៉ាងម៉េច ដោះស្រាយគ្នា ហេីយស្នេីសុំអោយព្រះចៅអធិការគ្រប់គ្រងវត្ត បណ្តេញព្រះសង្ឃ១អង្គ ដែលប្រេីពាក្យសំដីមិនសក្តិសមជាសង្ឃ និងប្រេីហិង្សាលេីស្រ្តីពុទ្ធបរិស័ទចំណុះជើងវត្ត និងមិនគួរទុកអោយគង់ នៅវត្តបានទៀតទេ ។

ស្រ្តីខាងលេីបញ្ជាក់ថា ពុទ្ធបរិស័ទចំណុះជើងវត្ត ស្នេីសុំដាច់ខាតអោយចៅអធិការវត្ត ត្រូវតែបណ្ដាញព្រះសង្ឃខាងលើចេញ ដោយសារ៣ឆ្នាំនេះព្រះសង្ឃអង្គនេះ ធ្វេីខុសវិន័យវត្ត ឆាន់ស្រានិងប្រេីហិង្សាលេីនេនតូច ទេីបប្រជាពលរដ្ឋលេីគ្នាតវ៉ា អោយចៅអធិការវត្ត ដកចេញម្ដងមកហេីយ ដោយមានចរិតបែបនេះហេីយ ទេីបប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវតែដកអោយទាល់តែបាន ហើយនឹងលេីកគ្នាតវ៉ានៅក្រសួងធម្មាកាបន្តទៀត បេីសិនជាព្រះចៅអធិការវត្ត មិនដោះស្រាយអោយពួកគាត់។

ព្រះសង្ឃនាម ចាន់ សុឹម អាយុ៧៣ឆ្នាំ គង់នៅវត្តចំប៉ាមានស្រុកំណេីត ស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់អ្នកយកព័ត៌មានយេីងថា គាត់សូមបដិសេធ មិនដូចពាក្យសំដីស្រ្តីប្ដឹងចោទថា អាត្មាប្រើហិង្សា ឬប្រេីពាក្យមិនសមរម្យនោះទេ ហេីយមុនកេីតហេតុ នៅរសៀល អាត្មាគង់នៅកុដិលោក ស្រាប់តែស្រ្តីនោះ មកដល់គាត់គ្រាន់តែឃេីញអាត្មាភ្លាម ដូចមានគំនុំនៅជាប់និងខ្លួន តាំងពីកាលណា ស្រាប់តែជេរមកលេីគាត់ និងរករឿងគាត់មិនឈប់ ហេីយផ្ដាំថា និងធ្វេីរឿងនេះ អោយធំជាងមុនមិនខាន ហេីយអាត្មាក៏បានតបទៅវិញថា គាត់មិនបានធ្វេីអីខុសទេ ចង់ធ្វេីយ៉ាងម៉េចតាមចិត្ត ដោយអាត្មាមានមេកេីយរបស់អាត្មាដែរ វត្តមានវិន័យវត្ត មិនមែនអាចធ្វេីតាមចិត្តរបស់អ្នកឯងនោះទេ ហេីយសូមឆ្លើយតប ចំពោះអ្នកយកព័ត៌មានអោយច្បាស់ ហេីយរឿងឆាន់ស្រាក្នុងវត្ត ក៏មិនដែលដែរ មុនចូលបួសជាសង្ឃ និងរៀនធម៌ គឺវត្តមានវិន័យរួចទៅហេីយ ទាល់តែចិត្តយេីងស្អាតស្អំ លះបង់ចោលអស់ ទេីបបួសជាសង្ឃមកដល់បច្ចប្បន្ន មិនក្រោមពី១៨វស្សានោះទេ ហេីយក៏សូមផ្ដាំទៅវិញ អ្នកណាធ្វេីអ្វី សាងអ្វីនិងបានតាមផលកម្មនោះចុះ៕