ភ្នំពេញ៖ ស្រ្តី២នាក់ត្រូវសមត្ថកិច្ច ចាប់បញ្ជូលទៅតុលាការម្ដងហេីយមិនរៀង ចេញមកវិញបេីកល្បែងសុីសង លេីកទី២ ត្រូវសមត្ថកិច្ចឃាត់ពេលបេីកល្បែងសុីសង ស្ទួចប្រេងកូឡាខុសច្បាប់ ត្រូវកម្លាំងព្រហ្មទណ្ឌ ចុះបង្រ្កាបនិងដហូតវត្ថុតាង កាលវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចងកម្មករសំណង់ ស្នាក់នៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យទី១ឈ្មោះ យឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកល្បែងសុីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី២ជនសង្ស័យឈ្មោះពេជ្រ ស្រីខួច ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរ ភ្នាក់ងារសុីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានឆ្លេីយសារភាពថា ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន បេីកល្បែងសុីសងខុសច្បាប់ ដោយសារអត់លុយ ដេីម្បីចិញ្ចិមជីវភាពក្នុងគ្រួសារ និងគ្មានលុយកាក់ សំរាប់ជួយវា មានតែមុខរបរ មិនបាច់ចំណាយដេីមទុន អោយតែមានគេចូលលេង និងបានលុយច្រេីន ឬតិច ដឹងតែបាន តែពេលកំពុងលេងល្បែង ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបតែម្ដង។

សមត្ថកិច្ចនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានប្រាប់ថា ដោយប្រជាពលរដ្ឋបានរាយការណ៍ និងមកប្ដឹងសមត្ថកិច្ចថា មានស្រ្តីម្នាក់បេីកល្បែងសុីសង ហេីយកម្មករដែលខំធ្វេីការ ទម្រាំបានលុយ១ម៉ឺន២ម៉ឺនរៀល បែរជាយកលុយ មកចាញ់ស្រ្តីមេល្បែង រាប់សិបមុឺនរៀល ក្នុងមួយយប់ៗ ហេីយបេីទុកយូរៗទៅ នាំតែកេីតមានចោរលួច ឆក់ផ្សេងទៀត ក្រោយមកកម្លាំងជំនាញចុះស៊ើបអង្កេត រហូតទាល់តែយប់ថ្ងៃកេីតហេតុខាងលេី កម្លាំងនគរបាលចុះបង្ក្រាប និងឃាត់ខ្លួនស្រ្តី២នាក់ រួមនិងវត្ថុតាង ហេីយក៏ឃាត់យកមកសាកសួរនាំ នៅអធិការដ្ឋានខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចដដែលបន្តថា ក្រោយពីកម្លាំងព្រហ្មទណ្ឌ ឃាត់បានស្រ្តី២នាក់ ម្នាក់ជាអ្នកបេីកល្បែង ស្រ្តីម្នាក់ទៀតជាបុគ្គលិកផ្នែកសុីសងលុយ ដែលទទួលប្រាក់កំរ៉ៃ ពីស្រ្តីបេីកល្បែងសុីសង ហេីយក្រោយមក ក៏បានសាកសួរនាំ ស្រ្តីជនសង្ស័យ ក៏ទទួលស្គាល់ខ្លួនឯងថា បេីកល្បែងសុីសងប្រភេទ ស្ទួចប្រេងកូឡា ពិតប្រាកដមែន រួចក៏ធ្វេីការឃាត់ខ្លួន ពីបទបេីកល្បែងសុីសង គ្មានច្បាប់អនុញ្ញាតិ្ត។

មិនរាងចាល ដោយស្រ្តីសង្ស័យ ជាមេបេីកល្បែង សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៧ ពីបទបេីកល្បែងសុីសងគ្មានច្បាប់អនុញ្ញាត្តិ ហេីយពេលកម្លាំងនគរបាលយេីង ឃាត់និងកសាងសំណុំរឿង បញ្ជូលទៅដល់តុលាការ ត្រូវតុលាការបានធ្វេីការដោះលែង និងអោយត្រលប់ទៅផ្ទះវិញ និងធ្វេីកិច្ចសន្យាអោយឈប់ ប្រព្រឹត្តអំពេីខុសច្បាប់តែស្រ្តីនេះ ចេញមកវិញមិនកែខ្លួន ហេីយនៅតែបេីកល្បែងសុីសង ខុសច្បាប់ដដែល ទេីបឃាត់ខ្លួនដាក់បន្ទុកអោយធ្ងន់ជាងមុន និងដកហូតវត្ថុតាងរួមមាន ធុងសម្រាប់ ស្ទួចខ្លងប្រេងកូឡា១, គ្រាប់ខ្លងប្រេងកូឡា១២គ្រាប់, ក្រណាត់កៅស៊ូក្រាល ចាក់លេខ១ផ្ទាំង, លុយ ១៦,៥០០រៀល, និងកាបូបពណ៌ក្រហមចំនួន១ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕