ភ្នំពេញ៖ បុរសជនអាណាថាម្នាក់ សង្ស័យបែកថ្នាំញៀន ផ្លោះចូលក្នុងផ្ទះដែលម្ចាស់ផ្ទះទុកចោល រួចដុតសំរាមក្នុងនោះ បង្កអោយហុយផ្សែង ផ្អេីលប្រជាពលរដ្ឋចោមរោមមេីល អេីតតាមរបង ស្មានតែភ្លេីងឆេះផ្ទះ និងប្ដឹងសមត្ថកិច្ចអាជ្ញាធរ សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់យកទៅសាលាសង្កាត់ កាលវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ តាមផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីអ្នកដំណេីរ តាមដងផ្លូវបានប្រាប់ថា មានឃេីញហុយផ្សែងចេញ ពីផ្ទះចាស់ដែលទុកចោល គ្មានអ្នកណានៅ រួចស្មានតែភ្លេីងឆេះ ក៏ចុះមកអេីតតាមរបងផ្ទះ ស្រាប់តែឃេីញបុរសម្នាក់ នៅក្នុងបរិវេនផ្ទះ ក្រោយមកប្ដឹងសមត្ថកិច្ចចុះអន្តរាគមន៍ ដោយខ្លាចមានហានិភ័យ បង្កជាអគ្គីភ័យឆាបឆេះផ្ទះ ។

បុរសម្នាក់បានប្រាប់ឈ្មោះ ធី រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណេីត ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ថា ដោយមានមនុស្សប្រហែល៤០នាក់ ដេញវ៉ៃខ្លួន រួចក៏បានផ្លោះចូលផ្ទះគេ ហេីយខ្លាចជននោះ ចូលមកតាម ក៏យកភ្លេីងដុតកុំអោយ មានអ្នកណាចូលមកវ៉ៃខ្លួនទៀត ក្រោយមកក៏សមត្ថកិច្ច ចុះមកជួួយ និងបានរំដោះចេញពីផ្ទះ កុំអីខ្លួនប្រាកដជាមិនរស់ទេ តែសារភាពថា ខ្លួនជក់ថ្នាំញៀន តែយូរៗម្ដង ពេលដេីររេីសអេតចាយ មានលុយទេីបទៅទិញថ្នាំញៀនជក់ ។

សមត្ថកិច្ចនគរបាល និងលោកចៅសង្កាត់ បានចុះមកដល់កន្លែងកេីតហេតុ ក្រោយពីប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានអោយថា មានបុរសម្នាក់បានផ្លោះរបង ចូលផ្ទះរបស់ប្រជាពលរដ្ឋ ដែលលទុកចោលច្រេីនឆ្នាំហេីយ រួចក៏ប្រញាប់ចុះមកដល់ ឃេីញបុរសជនអនាថា កំពង់ដុតសំរាមក្នុងបរិវេណផ្ទះ ហុយផ្សែងហេីយក៏បានផ្លោះរបង ចូលទៅក្នុងឃាត់បុរសនោះ យកចេញមកខាងក្រៅ និងយកទឹកមកចាក់ពន្លត់សំរាម ដែលជនអនាថាដុត ហេីយពេលសាកសួរនាំ ទេីបដឹងថាបុរសជនអនាថានេះ ប្រេីប្រាស់និងជក់គ្រឿងញៀនខ្លាំងជ្រុល បណ្ដាលអោយវង្វេងស្មារតី ក៏លែងដឹងខ្លួនធ្វេីអី ឬនិងមានការស្រមោលស្រម៉ៃថា មានគេដេញវ៉ៃទាំងកណ្ដាលថ្ងៃ ក្រោយមកក៏លោកចៅសង្កាត់ ទួលសា្វយព្រៃទី២ ខណ្ឌចំការមន បានទំនាក់ទំនងខាងសង្គមកិច្ចក្រុង មកយកដេីម្បីអប់រំកែប្រែ៕