ខេត្តត្បូងឃ្មុំ៖ ជនស្ទាវ២នាក់បានចាប់យុវតីម្នាក់រំលោភបានសម្រេចជាបន្តបន្ទាប់(រំលោភបូក) ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

មន្ត្រីនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ច ទី១-ឈ្មោះ សេង ធឿន ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាជាតិខ្មែរ មានលំនៅក្នុងភូមិគោកទី ឃុំចក ស្រុកអូរាំងឪ និងទី២-ឈ្មោះ ស៊ុវណ្ណា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជីពូ ឃុំចក ស្រុក​​អូរាំងឪ ខេត្តត្បូងឃ្មុំ។ រីឯយុវតីរងគ្រោះ ឈ្មោះ ក រ អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភពព័័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្មេងស្ទាវទាំង២នាក់​បាននាំគ្នាលបទៅចាប់យុវតី​រង​គ្រោះម្នាក់រំលោភសេពសន្ថវៈម្នាក់ម្ដង រហូតបានសម្រេចរៀងៗខ្លួន ហើយរត់គេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុភ្លាម ជនរងគ្រោះបាន​យក​រឿងរ៉ាវនេះ​ទៅប្រាប់អាណាព្យាបាលរបស់នាង ហើយពួកគាត់បានទៅប្ដឹងសមត្ថកិច្ចឲ្យជួយរកយុត្តិធម៌ និងធ្វើអន្តរាគមន៍តាមចាប់ខ្លួន​ជនសង័្សយ នាំមកផ្តន្ទាទោសតាមច្បាប់។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់ពីមានពាក្យបណ្ដឹងពីជនរងគ្រោះ លោកវរសេនីយ៍ទោ អោម មុន្នីវណ្ណ អធិការនគរបាលស្រុកពញាក្រែក​ បានដឹកនាំមន្ត្រីជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាល​ឃុំត្រពាំងផ្លុង តាមឃាត់ខ្លួនជនសង័្សយទាំង២នាក់ នៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួជនសង័្សយមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវចាប់៕