ក្រុមហ៊ុន Chevron Cambodia (ដែលបានធ្វើទីផ្សារម៉ាក សញ្ញា Caltex) បានឈ្នះរង្វាន់ចំនួនបួន នៅក្នុងកម្មវិធី Promotion Marketing Awards of Asia ឆ្នាំ២០១៧ ប្រារព្ធឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី១១ ខែតុលា ។ ត្រូវបានគេដឹងថា នៅក្នុងរង្វង់ឧស្សាហកម្មទីផ្សារ Gragons of Asia ដែលមានដូចជាពានរង្វាន់ Blue Gragon ដែលបានឈ្នះលើយុទ្ធនាការល្អបំផុត នៅក្នុងប្រទេសកម្ពុជា (Best Campaign in Cambodia) ពានរង្វាន់ Silver Gragon សម្រាប់ព្រឹត្តិការណ៍ដ៏ល្អបំផុត (Best Event) ឬយុទ្ធនាការទីផ្សារប្រកបដោយ បទពិសោធន៍ (Experiential Marketing Campaign) ពានរង្វាន់ Black Gragon សម្រាប់គំនិតប្រកបដោយ ភាពច្នៃប្រឌិត (Best Innovative Idea of Concept) និងពានរង្វាន់ Black Gragon សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមល្អបំផុត (Best Social Media) ឬយុទ្ធនាការនិយាយពីមាត់មួយ ទៅមាត់មួយ (Word of Mouth Campaign)។

ទាំងអស់នេះមានក្នុងយុទ្ធនាការ លោកព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន “Preap Sovath Surprise” ដែលបង្កើតឡើងដើម្បី សម្ពោធប្រេងឥន្ធនៈ Caltex ជាមួយ Techron ថ្មី និងល្អជាងមុនដែលមាន Clean & Glide Technology ជាមួយការអប់អរសាទរខួប២០ឆ្នាំ របស់ Caltex នៅប្រទេសកម្ពុជា ។

ភាពជាដៃគូរសហការរវាងក្រុមហ៊ុន Chevron និងក្រុមហ៊ុន Havas Riverorchid Cambodia និងវត្តមានពីកំពូលតារាចំរៀងដ៏ល្បីរបស់កម្ពុជា លោក ព្រាប សុវត្ថិ បង្ហាញពីសកម្មភាពចាក់ប្រេងឥន្ធនៈ Caltex ឲ្យអតិថិជនជាង ១០០នាក់ នៅតាមបណ្តាស្ថានីយមួយចំនួន ជាបុគ្គលិកស្ថានីយ៍ Caltex ចាក់ប្រេងឥន្ធនៈបណ្តើរ និយាយពីអត្ថប្រយោជន៍នៃ Caltex ជាមួយ Techron ថ្មី ដែលមាន Clean and Glide technology បណ្តើរ ដូចជាការសន្សំសំចៃប្រេង ការពារម៉ាស៊ីន និងបង្កើនថាមពលអតិបរមា។

គាត់ក៏បានចែករំលែកចំណេះដឹងខ្លះៗ អំពីការច្រៀង ព្រមទាំងការចាក់ប្រេងឥន្ធនៈដោយឥតគិតថ្លៃ សម្រាប់ជាកាដូពី Caltex ដើម្បីអបអរសាទរខួប ២០ឆ្នាំ នៅប្រទេសកម្ពុជា ។

ព្រឹត្តិការណ៍នេះបង្កើតឡើង ប្រកបដោយភាពជោគជ័យបំផុត លើប្រព័ន្ធផ្សព្វផ្សាយ ដោយមានមនុស្សច្រើនជាង១លាននាក់ ទស្សនាវីដេអូ ក្នុងរយៈពេល២៤ម៉ោងដំបូង ជាពិសេសលើបណ្តាញសង្គមហ្វេសប៊ូក ដែលមានមនុស្ស Share ច្រើនជាង 80,000នាក់ ។ ប្រាំមួយសប្តាហ៍បន្ទាប់ វីដេអូលោក ព្រាប សុវត្ថិ “ពញ្ញាក់អារម្មណ៍អតិថិជន” “Preap Sovath Surprise” បានបំបែកកំណត់ត្រា Viral Campaign នៅប្រទេសកម្ពុជាជាមួយ ចំនួន View ច្រើនជាង២លាននាក់ ។ ទន្ទឹមនឹងនេះ បរិមាណលក់បានកើនឡើង គួរឲ្យកត់សម្គាល់ដល់ទី 17% ហើយអតិថិជនមានអារម្មណ៍ល្អ ចំពោះម៉ាកសញ្ញា Caltex យ៉ាងខ្លាំង ។

យោងតាមលោក Daniel Hwang, Manager Products – Cambodia ភាពជោគជ័យនៃយុទ្ធនាការកន្លងមក ក៏ដូចជានៅក្នុងកម្មវិធី PMAA Dragons of Asia បង្ហាញពីការខិតខំប្រឹងប្រែង ដែលក្រុមហ៊ុន Chevron បន្តផ្តល់ជូនអតិថិជនរបស់ពួកគាត់ ។ អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺដើម្បីធានាថា អតិថិជនរបស់យើង រីករាយរាល់ពេល ធ្វើដំណើរដោយការផ្តល់ឲ្យពួកគាត់ នូវប្រេងឥន្ធនៈផ្កាយប្រាំ តួយ៉ាងដូចជា Caltex ជាមួយ Techron នៅពេលពួកគាត់នៅតាមផ្លូវ ធ្វើដំណើរ គាត់មានអារម្មណ៍ល្អជាមួយភាពភ្ញាក់ផ្អើល ដូចជាពេលលោក ព្រាប សុវត្ថិ ចាក់ប្រេងឲ្យពួកគាត់ជាដើម។ យើងផ្តល់ឲ្យពួកគាត់ នូវការធ្វើដំណើរដ៏រីករាយ និងបទពិសោធន៍ដ៏អស្ចារ្យដូចគ្នាដែរ ។

កម្មវិធី PMAA Dragons of Asia ដែលមានការប្រកួតប្រជែងខ្លាំងនោះ ត្រូវបានស្គាល់ថា ក្នុងទីផ្សារទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុត ដោយក្រុមហ៊ុន និងអតិថិជននៅបណ្តាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០០០ ។ ដោយប្រារព្ធឡើងនៅភោជនីយដ្ឋាន Ruyi និង Lyn ក្នុងទីក្រុងកូឡាឡាំពួរ ដែលពានរង្វាន់ឆ្នាំនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅគ្រប់ផ្នែកទីផ្សារទាំងអស់ ជាងឆ្នាំមុនៗ និងការត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ដោយក្រុមអ្នកវិនិច្ឆ័យ ចំនួន២២៥នាក់ មកពីប្រទេសចំនួន៣០ ។

នៅក្នុងប្រភេទសំខាន់ៗ នៃព្រឹត្តិការណ៍ដ៏ល្អបំផុត (Best Event) ឬយុទ្ធនាការទីផ្សារប្រកបដោយ បទពិសោធន៍ (Experiential Marketing Campaign) ដែលលក្ខណៈវិនិច្ឆ័យរួមបញ្ចូលលើយុទ្ធសាស្ត្រយុទ្ធនាការ (Campaign Strategy) គំនិតសម្រាប់យុទ្ធនាការ (Campaign Concept) ការប្រតិបត្តិយុទ្ធនាការ (Campaign Execution) និងលទ្ធផលបានពីយុទ្ធនាការ (Campaign Results) ៕