ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅវត្តព្រះធាតុ តាមផ្លូវជាតិលេខ ២ (ជិតរង្វង់មូលកួរស្រូវ) ក្នុងសង្កាត់លួស ខណ្ឌដង្កោ ត្រូវបានគេប្រារព្ធពិធីបុណ្យបែបសាសនាមួយដ៏ធំ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធបរមគ្រូ ព្រះមហាអាទិទេព ទេវៈ រាជវង្សនៃភុជង្គនាគី ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យទេវី ឥន្ទ្រទេវី ព្រះរាជវង្សពង្សក្សត្រខ្មែរគ្រប់សម័យកាល និងព្រះបារមីគ្រប់ព្រះអង្គនៃចក្រវាឡទាំងមូល ។

កម្មពិធីនេះបុណ្យនេះ ត្រូវបានបារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ញាតិមិត្តជិតឆ្ងាយ ហើយជាពិសេសក៏មានវត្តមានរបស់អ្នកស្នងរូប មកពីគ្រប់ខេត្តក្រុង ក៏ដូចជាមកពីបណ្ដាប្រទេសមួយចំនួនទៀតដែលកាន់ព្រះពុទ្ធសាសនា និងព្រហ្មមញ្ញសាសនា ដើម្បីមកធ្វើពិធី ។

ក្រៅពីនេះ នៅក្នុងពិធីទាំងមូល ក៏បានបង្ហាញពីសិល្បៈខ្មែរមួយចំនួន ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ក្នុងនោះមានទាំងរបាំ និងក្បាច់គុណបុរាណ ហើយជាពិសេស គេឃើញមានវត្តមានរបស់សិល្បៈការិនីខែ្មរ មករាំទ្វាយព្រះម៉ែនាគី (ព្រះនាងនាគ មហេសីរបស់ព្រះថោង) ដែលជាអ្នកបង្កើតដី នៃអាណាចក្រខ្មែរដំបូង ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅ នៅក្នុងពិធីបុណ្យរំឮកគុណដ៏ធំមួយនេះ ៖
សហការី KBN