លោកអ្នកនឹងបានជួបផ្ទាល់ ជាមួយអ្នកតំណាងផលិតផល OPPO ទាំង៣រូបគឺអ្នកនាង​ ពេជ្រ សោភា លោក STEP និងកញ្ញា រ៉េត ស៊ូហ្សាណា រួមជាមួយកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត លោក ឆន សវណ្ណរាជ កញ្ញា សុគន្ធ និសា លោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ក៏ដូចជាការសម្តែងshowពិសេសរបស់មនុស្សឡេស័រ និង​ ក្រុមបង្ហាញម៉ូត។

ក្រៅពីសប្បាយរីករាយជាមួយនឹងការសម្តែងរបស់តារាចម្រៀងល្បីៗ លោកអ្នកក៏នឹងបានទទួលជ្រាបនូវផលិតផលដ៏ថ្មីស្រឡាងរបស់ OPPO គឺ OPPO F5 ដែលមាន អេក្រង់ទំហំដល់ទៅ 6 inch FHD+ (Full HD Plus) ប្រភេទ Full Screen និងបានបំពាក់បច្ចេកវិទ្យាថ្មីៗដូចជា Facial Unlock ដែលជាបច្ចេកវិទ្យាដោះសោរដោយការស្កេនមុខ និង AI Beauty ដែលធ្វើអោយការថតរូបកាន់តែស្រស់ស្អាត។

ជួបគ្នានៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើបអ៊ីអនជាន់ទី៤។ លោកអ្នកអាចចូលរួមដោយសេរីចាប់ពីម៉ោង៧តទៅ។ កម្មវិធីប្រគុំតន្រ្តី OPPO F5 ថតរូបពិតរបស់អ្នក នឹងមានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ និង Live ផ្ទាល់លើហ្វេសបុកផ្លូវការរបស់ OPPO www.facebook.com/OPPOCAMBODIA ។