ថៃ៖ ថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមងហ្វេសប៊ុក ជាច្រើនបានបង្ហោះចែកចាយនូវរូបថតមួយចំនួន របស់តារាសម្ដែងស្រីដ៏សិចស៊ីនាង Ning Panita នៅក្នុងពិធីកោសក់បួស ដើម្បីចូលរួមរំលែកទុករយៈពេល ១ឆ្នាំ នៃការបាត់បង់ព្រះមហាក្សត្រថៃព្រះបាទ Bhumibol Adulyadej ។

ប្រភពបានឱ្យដឹងថា តារាស្រីដ៏សិចស៊ីខាងលើ ថ្វីបើស្រឡាញ់ភាពស្រស់ស្អាត យ៉ាងណាក្ដី ក៏នាងនៅតែហ៊ានលះបង់ភាពស្រស់ស្អាតទាំងនោះ ដោយក្ដីស្រណោះ ដើម្បីបង្ហាញនូវភក្ដីភាពចំពោះសម្ដេចតា Bhumibol Adulyadej ក្នុងឱកាសខួបគំរប់មួយឆ្នាំនេះ ហើយក្នុងកំលុងពេលនេះដែរ នាងកំពុងតែប្រតិបត្តិធម៌នៅក្នុងវត្តមួយកន្លែងនៅក្នុងប្រទេស ។

សូមបញ្ជាក់ដែរថា អតីតព្រះមហាក្សត្រថៃព្រះបាទ Bhumibol Adulyadej បានសោយទិវង្គតកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៦ កន្លងទៅ ហើយមកកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៧ នេះ គឺជាខួបគំរប់ ១ឆ្នាំ របស់ការបាត់បង់ព្រះអង្គ ដោយក្នុងនោះគេឃើញមានមន្ត្រីរាជកា តារាសម្ដែង តារាចម្រៀង និងប្រជារាស្ត្រទូទាំងប្រទេស បានប្រារព្ធពីធីកាន់ទុក្ខដោយម្នាក់ៗបានបង្ហាញសេចក្ដីក្រៀមក្រំយ៉ាងក្រៃលែង ៕
សហការី KBN
ប្រភព៖ kapook