ឧត្តរមានជ័យ៖​ ​បុរសម្នាក់បានយកម៉ាស៊ីនទៅកាប់ដើមឈើ ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវដើមឈើរលំ បុកមកត្រូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលពីវេលា​ម៉ោង​៤ ​និង​៣០​នាទី​ល្ងាច​ ​ថ្ងៃ​ទី​១១​ ខែតុលា​ ឆ្នាំ​២០១៧​វ នៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។

មន្ត្រនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ជន​រង​គ្រោះ​ ឈ្មោះ​ ទុំ​ ចឺម​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​ មុនពេលកើតហេតុ គាត់បានយកម៉ាស៊ីនទៅកាត់ដើមឈើ លុះពេលដើមឈើនោះរលំ ក៏បុកត្រូវជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយដាក់ខ្យល់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយ​សារដើមឈើបុកត្រូវដើមទ្រូង ស្លាប់ប្រាកដមែន រួចហើយប្រគល់សាកសព​ជូន​ក្រុម​គ្រួសារ​ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕