ភ្នំពេញ៖ តំបន់ដែនជម្រកសត្វព្រៃសំដៅដល់តំបន់ក្នុងដែនដីគោក ឬដែនទឹក ដែលតម្រូវឱ្យមានការធ្វើអន្តរាគមន៍យ៉ាងសកម្ម សម្រាប់បំពេញគោលបំណងគ្រប់គ្រង ដើម្បីធានាឱ្យមានការថែទាំទីជម្រក និងដើម្បីបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយ នៃសត្វឬរុក្ខជាតិ។

ដែនជម្រកសត្វព្រៃនៅកម្ពុជាមាន ចំនួន១០តំបន់ ត្រូវបានបង្កើតឡើង ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ និងមានទីតាំងចំនួន៨តំបន់ទៀត ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យ ក្នុងឆ្នាំ២០១៦។ ដែនជម្រកសត្វព្រៃទាំង១៨តំបន់នេះ គ្របដណ្តប់នៅលើផ្ទៃដីសរុបចំនួណ៣ ៦៨៤ ៣២៨ ហិកតារ ដែលស្មើនឹង២០,៣ភាគរយ នៃផ្ទៃដីប្រទេសក្នុងនោះស្ថិតក្នុងខេត្តសៀមរាប ព្រះវិហារ កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំ បាត់ដំបង កំពង់ធំ រតនគិរី និងខេត្តមណ្ឌលគិរី។

តំបន់ដែនជម្រកសត្វព្រៃទាំងនោះ រួមាន

១-ភ្នំឱរ៉ាល់ មានទីតាំងសិ្ថតនៅខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និងកំពង់ឆ្នាំង ដែលមានផ្ទៃក្រឡា ២៥៣ ៧៥០ ហិកតារ ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

២-ពាមក្រសោប មានទីតាំងសិ្ថតនៅខេត្តកោះកុង ដែលមានផ្ទៃក្រឡា ២៣ ៧៥០ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

៣-ភ្នំសំកុស មានទីតាំងសិ្ថតនៅខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលមានផ្ទៃក្រឡា៣៣៣​ ៧៥០ហិកតារចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

៤-រនាមដូនសំ មានទីតាំងសិ្ថតនៅខេត្តបាត់ដំបង ដែលមានផ្ទៃក្រឡា១៧៨ ៧៥០ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

៥-គូលែន-ព្រហ្មទេព មានទីតាំងសិ្ថតនៅខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ ដែលមានផ្ទៃក្រឡា៤០២ ៥០០ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

៦-បឹងពែរ មានទីតាំងសិ្ថតនៅខេត្តសៀមរាប ព្រះវិហារ និងកំពង់ធំ ដែលមានផ្ទៃក្រឡា២៤២ ៥០០ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣។

៧-លំផាត់ មានទីតាំងសិ្ថតនៅខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានផ្ទៃក្រឡា២៥០ ០០០ហិកតារ ចេញដោយអនុក្រឹត្យចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។

៨-ភ្នំព្រេច មានទីតាំងសិ្ថតនៅខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា២២២ ៥០០ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។

៩-ភ្នំណាមលៀរ មានទីតាំងសិ្ថតនៅខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា៤៧ ៥០០ ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

១០-ស្នួល មានទីតាំងសិ្ថតនៅខេត្តក្រចេះដែលមានផ្ទៃក្រឡា៧៥ ០០០ហិកតារ ចេញដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

១១-ព្រៃឡង់ មានទីតាំងសិ្ថតនៅខេត្តព្រះវិហារ ស្ទឹងត្រែង កំពងធំ និង ក្រចេះ ដែលមានផ្ទៃក្រឡា ៤៣១ ៦៨៣ ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

១២-ព្រះរកា មានទីតាំងសិ្ថតនៅខេត្តព្រះវិហារ ដែលមានផ្ទៃក្រឡា៩០ ៣៦១ ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ។

១៣-សៀមប៉ាងខាងលិច មានទីតាំងសិ្ថតនៅខេត្តស្ទឹងត្រែងដែលមានផ្ទៃក្រឡា៦៥ ៣៨៩ ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

១៤-ឆែប មានទីតាំងសិ្ថតនៅខេត្តព្រះវិហារ និងស្ទឹងត្រែង ដែលមានផ្ទៃក្រឡា ១៩០ ០២៧ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។
១៥-តាតៃ មានទីតាំងសិ្ថតនៅខេត្តកោះកុង ដែលមានផ្ទៃក្រឡា១៤៤ ២៧៥ ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

១៦-កែវសីមា មានទីតាំងសិ្ថតនៅខេត្តមណ្ឌលគិរី និងក្រចេះ ដែលមានផ្ទៃក្រឡា ២៩២ ៦៩០ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

១៧-ស្រែពក មានទីតាំងសិ្ថតនៅខេត្តមណ្ឌលគិរី ដែលមានផ្ទៃក្រឡា៣៧២ ៩៧១ ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

១៨-សៀមប៉ាង មានទីតាំងសិ្ថតនៅខេត្តស្ទឹងត្រែង ដែលមានផ្ទៃក្រឡា ៦៦ ៩៣២ ហិកតាr ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។

១៩-ភ្នំត្នោត-ភ្នំពក មានទីតាំងសិ្ថតនៅខេត្តព្រះវិហារ និងសៀមរាប ដែលមានផ្ទៃក្រឡា៤២ ០៩៧ហិកតារ ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០៧។ នេះបើយោងតាមបណ្ដាញសង្គមហ៊េសប៊ុករបសក្រសួងបរិស្ថាន៕