យោងតាមគណនីហ្វេសប៊ូក របស់លោក Boram Houv បានសរសេរដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោកបានសំដៅទៅលើ សាលាឯកជនដ៏ល្បីឈ្មោះមួយ ក្នុងទីក្រុងភ្នំពេញ ឈ្មោះ សាលាអន្តរជាតិ ស្តែមហ្វត (Stamford International) បានបិទទ្វារដោយគ្មានមូលហេតុ ។

លោកបានរៀបរាប់ យ៉ាងដូច្នេះថា “ពិតជាស៊យមែន ហេតុអ្វីបានជាសាលា Stamford International Academy បិទទ្វាឥតមូលហេតុអញ្ចឹង! គេថាម្ចាស់សាលារត់ចោលស្រុក ហើយ!ហ៊ឹ…រាល់ឆ្នាំបង់លុយអោយកូន តែ6ខែ តែឆ្នាំនេះគិតថាមានលុយ បង់អោយកូនមួយឆ្នាំពេញហ្មងទៅ ទៅមែន…” ក្នុងនោះលោកក៏បាន ថតបង្ហាញពីស្នាមមេដៃ ដាក់ពាក្យបណ្តឹង របស់អាណាព្យាបាលសិស្ស ជាច្រើននាក់ ដែលបានបង់លុយ ឲ្យទៅសាលារួចហើយ ស្រាប់តែបិទទ្វាររត់បាត់ ដោយគ្មានជូនដំណឹង ឬប្រាប់ពីមូលហេតុអ្វីបន្តិច ។

ទោះជាយ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀត ថាតើសាលាឯកជនដ៏ល្បីឈ្មោះនេះ មានប្រតិកម្មយ៉ាងណា ឬមួយក៏រត់បាត់មែនទែន?