ខេត្តព្រះសីហនុ៖ រថយន្តដឹកខ្សាច់មួយគ្រឿង​ បានបើកយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្ត២គ្រឿងទៀត បណ្ដាលឲ្យក្រពឹតគូទ កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ប្រភពព័ត៌មាន បាននឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងធុនធំ សណ្តោងរ៉ឺម៉កដឹកខ្សាច់ តាមបណ្ដោយផ្លូវជាិតលេខ៤ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ លុះពេលរថយន្តបង្កបើកមកដល់ចំណុចខាងលើ ក៏ប៉ះនឹងរថយន្តចំនួន២គ្រឿង រថយន្តម៉ាកឡិចស៊ី RX300 និង រថយន្តកាមរីឆ្លាម ដែលមានបើកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យខូតខាតទាំងសងខាង។



ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងវាស់វែង រួចហើយយករថយន្តទាំង៣គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំ​ដោះស្រាយ នាពេលក្រោយ៕