ខេត្តកណ្ដាល៖ នគរបាលស្រុកពញាឮ និងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវពីទី​តាំងទទួលផលចោរកម្ម រហូតកំណត់មុខសញ្ញាច្បាស់លាស់ ហើយចុះទៅបង្រ្កាប កាលពីថ្មីៗ នៅក្នុងយានដ្ឋានជួសជុលរថយន្តរបស់ឈ្មោះ ឃុន គិ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកពញាឮ បានឲ្យដឹងថា សមាសភាពចូលរួមបង្រ្កាបនោះ គឺគណៈកម្មការចម្រុះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោប៉ុល រតនា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ដែលមានសមាសភាពចូល រួមមាន ទី១-លោកឧត្តមសេនីយ៍ទោ នឹម ចន្ទ័តាណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទី២-លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌ ទី៣-លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ទី៤-លោកអនុសេនីយ៍ឯក ពេញ វុទ្ធី នាយផ្នែកព្រហ្មទណ្ឌស្រុកពញាឮ ទី៥-លោកអនុសេនីយ៍ឯក កេត ចាន់សុវណ្ណី នាយប៉ុស្តិ៍នគរបាលកោះចិន ទី៦-លោក ឃឹម សុផល មេឃុំកោះចិន ទី៧-លោកស្រី ឃុត ស្រីពៅ មេភូមិព្រែកក្តាម១។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្រប​សម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

មន្ត្រីនគរបាលដដែល បានបន្តថា​ ជាលទ្ធផល នៃប្រតិបត្តិការបង្រ្កាបទីតាំងទទួលផលចោរកម្ម កាលពីថ្ងៃទី៦ ខែតុលានោះ សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យនៅនឹងកន្លែងចំនួន៧នាក់ ទី១-ឈ្មោះ ឃុន សុខហ៊ុយ ភេទប្រុស អាយុ៣៤ឆ្នាំ​ ជន​ជាតិ​ខ្មែរ មុខរបរជាមន្ត្រីយោធា ទី២-ឈ្មោះ ឃុន សុខហោ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថ​យន្ត ទី៣-ឈ្មោះ ឃុន គិ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការគ្រឿងចក្រ​ មានលំនៅក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទី៤-ឈ្មោះ ធូ សុតសុភា ហៅទូច ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទង រស់នៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទី៥-ឈ្មោះ នុត ជឿន ភេទប្រុស អាយុ២០ឆ្នាំ ជន​ជាតិខ្មែរអ៊ិសស្លាម មុខរបរជាងជួសជុលរថយន្ត មានលំនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ទី៦-ឈ្មោះ ទឹម គឹមហេង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើឡនំបុ័ង រស់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តា និងទី៧-ឈ្មោះ អាន ដុីថា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបគ្រឿងចក្រ រស់នៅភូមិកំពង់សំរិទ្ធ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលដដែល បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចក៏ដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន៥រឿង (ទី១-ម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ ទី២-ម៉ាកc125ពណ៌ខ្មៅ គ្មានស្លាកលេខ ទី៣-ម៉ាកXR (ដោះគ្រឿង) ទី៤-ម៉ាកហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1J-2807(ពុំទាន់ចុះក្នុងកំណត់ហេតុ) និងទី៥-ម៉ាក ហុងដាគុប ពណ៌ខៀវ គ្មានស្លាកលេខ (ពុំទាន់ចុះក្នុកំណត់ហេតុ) រថយន្ត២គ្រឿង (ទី១-ម៉ាកនីស្សាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-3143 និង២-ម៉ាក Hilux ViGo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-0987) អាវុធខ្លី១ដើម ម៉ាកK៥៩ លេខ១២១២ (បង់០១.គ្រាប់ ០៦គ្រាប់និងស្រោម០១) ស្លាកលេខម៉ូតូចំនួន៨បន្ទះ(ស្លាកលេខរថយន្ត១បន្ទះ) ទូរសព្ទ័ចម្រុះចំនួន៩គ្រឿង ចង្អើរម៉ូតូ១៥ ខ្នងកង់ម៉ូតូ១គូ កូនសោម៉ូតូចំនួន៦ ដុំសោកុងតាក់ម៉ូតូ១២ ក្បាំងម៉ូតូ៤ កែបម៉ូតូ១ សន្ទបក្រោយម៉ូតូ១ កញ្ចក់ម៉ូតូ៦ សំបកកង់ម៉ូតូ២ ពោះវៀនកង់ម៉ូតូ២ បំពង់សុីម៉ាំងម៉ូតូធំ១ បេនម៉ូតូ២ ក្បាលម៉ាសុីន​បាញ់ថ្នាំម៉ូតូ១ កន្រ្កកម៉ូតូ៦ ក្បាំងទូកម៉ូតូកណ្តាល២ កូនសោចម្រុះសម្រាប់ដោះរួមនឹងខ្ចៅមួយចំនួន ម៉ាសុីនបាញ់ថ្នាំ(ថ្មី)១ ដៃហ្វ្រាំងម៉ូតូ៦ ឈ្នាន់ជើងម៉ូតូ៤ ខ្សែហ្វ្រាំងម៉ូតូ(ថ្មី)៣ ស្នាប់ដៃម៉ូតូ៣ ចន្ទល់ម៉ូតូចំហៀង៤ ឯកសណ្ឋានយោធា៣​កំផ្លេ អត្តសញ្ញាណប័ណ្ណយោធារបស់ឈ្មោះ ឃុន សុខហ៊ុយ ចំនួន៣សន្លឹក ប័ណ្ណបើកបរ១សន្លឹក និងវត្ថុតាងជាច្រើនទៀត។




ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និងវត្ថុតាងទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ដោយឡែករថយន្តHilux ViGo ពណ៌ខ្ មៅនិងម៉ូតូរ៉ឺម៉កបានផ្ញើទុក
បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុុកពញាឮ (ដោយរថយន្តនោះដេមិនឆេះ)។ ចំណែកទីតាំងកើតហេតុ ត្រូវសមត្ថកិច្ចបិទ ដោយមិនឲ្យចេញចូលជាបណ្តោះអាសន្ន តាមបញ្ជារបស់លោកព្រះរាជអាជា្ញអមសាលាដំបូងខេត្តកណ្តាល៕