ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានប្រថុយជីវិតប្រើវិធីលោតចុះពីលើសណ្ឋាគារមួយកន្លែង ព្រោះតែគេចវេសពីការបង់លុយបន្ទប់ ដែលហេតុការណ៍នេះ ត្រូវបានគេថតវីដេអូបាន និងបង្ហោះចែកចាយ រហូតដល់សារព័ត៌មាន NDTV ចុះផ្សាយល្បីពេញ ប្រទេសចិនថែមទៀតផង ។

ប្រភពបានឱ្យដឹងថា បុរសមិនបង្ហាញឈ្មោះខាងលើនេះ បានប្រថុយជីវិតមិនខ្លាចស្លាប់តោងខ្សែកាបទូរស័ព្ទ ដែលនៅជាប់បន្ទប់សណ្ឋាគាររបស់គាត់ ដែលមានកម្ពស់រហូតដល់ ៣០ម៉ែត្រ ពីដី ។
ប្រភពបានឱ្យដឹងទៀតថា គ្មានអ្នកណាម្នាក់ដឹងពីចំនួនលុយដែលត្រូវបង់ឱ្យម្ចាស់សណ្ឋាគារឡើយ តែទោះជាយ៉ាងណាការរត់គេចរបស់បុរសរូបនោះ មិនបានសម្រេឡើយ ព្រោះត្រូវបានក្រុមសង្គ្រោះ និងសមត្ថកិច្ចចាប់បានខណៈដែលគាត់កំពុងសំរូតចុះក្រោ តាមរយៈខ្សែកាប ។

ក្រោយកើតហេតុ បុរសមិនបង្ហាឈ្មោះខាងលើនេះ ត្រូវបានក្រុមអ្នកជួយសង្គ្រោះចាប់ខ្លួនបាន និងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីចាត់ការបន្ត ៕
សហការី KBN
ប្រភព៖ kapook