បរទេស៖ ថ្មីៗនេះរូបថត ២ ទៅ ៣សន្លឹក បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ភ្ញាក់ផ្អើល ខណៈដែលមានមនុស្សជាច្រើនស៊ែចែករំលែកបន្តគ្នា ហើយសម្រាប់រូបថតទាំងនោះ ត្រូវបានបង្ហោះមុនគេដោយគណនីហ្វីប៊ុកមួយឈ្មោះ «លី ជៀស៊ី» ស្ត្រីជនជាតិតៃវ៉ាន់ បានបង្ហាញឱ្យឃើញមាន ម្រាមដៃមនុស្សធ្លាក់នៅក្នុងចានស៊ុបរបស់នាង ។

នារីខាងលើនេះ មានអារម្មណ៍ស្ទើរតែគាំងបេះដូង ពេលដែលម្ដាយរបស់នាង បម្រុងហូបស៊ុបមួយចាន តែចៃដន្យក៏បានឃើញវត្ថុម្យ៉ាងមានរូបរាងដូចជាម្រៀមដៃមនុស្ស ហើយនាងក៏បានថតបង្ហោះនៅក្នុងកណនីហ្វេសប៊ុករបស់នាង រួមជាមួយសំណេរថា «ម្ដាយរបស់ខ្ញុំ បានដាក់ចិត្ត ដាក់វិញា្ញណ និងម្រាមដៃចូលទៅក្នុងស៊ុប» ។

ក្រោយពី «លី ជៀស៊ី» បង្ហោះរូបថតទាំងនោះ មានមនុស្សជាច្រើន បានជឿជាក់ទាំងស្រុងថា ជាម្រាមដៃរបស់មនុស្ស តែផ្ទុយទៅវិញសម្រាប់រូបនោះ គឹជារូបក្រពះត្រី ដែលគេចម្អិន ជាមួយគ្រឿងផ្សំផ្សេងៗ ហើយចៃដន្យក៏មានរូបរាងដូចជាម្រាមដៃមនុស្សតែម្ដង ៕
សហការី KBN