កាលពីពេលថ្មីៗនេះ ទំព័រកាសែតក្នុងស្រុកមួយ របស់ថៃបានចុះផ្សាយ ហេតុការណ៍ដ៏រន្ធត់មួយ បានធ្វើឲ្យមនុស្សម្នាជាច្រើន មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ដោយវីដេអូឃ្លីបនេះ ត្រូវបានគេស៊ែរតៗគ្នាយ៉ាងច្រើនផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងនៅលើស្ពាន សម្រាប់ដើរឆ្លងថ្នល់មួយកន្លែង លើផ្លូវលេខ347 ស្ថិតក្នុងទីរួមខេត្ត ប៉ាផុមថានី ដោយដំបូង គេឃើញបុរសនោះ បានចេញមកឈរ នៅលើរបារបង្កាន់ដៃស្ពាន ហើយអ្នកមើលស្រៀវសាច់គ្រប់គ្នា ។

ទោះបីជាយ៉ាងណា ក្រុមប្រជាជនដែលនៅក្បែរនោះ បាននាំគ្នាជួយហាមឃាត់ដែរ តែគ្មានប្រយោជន៍ បុរសនោះនៅតែឈរលើបង្កាន់ដៃស្ពាន ហើយបន្តិចក្រោយមក ក៏បានសម្រេចចិត្ត លោតចុះពីលើស្ពានតែម្តង តែសំណាងល្អជីវិតនៅថ្លៃ រាងកាយរបស់គេ បានធ្លាក់នៅលើកៅស៊ូថ្នល់ រងរបួសតែបន្តិចបន្តួចប៉ុណ្ណោះ ។

បើតាមការចុះផ្សាយ របស់កាសែតខាងលើ បានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យ បុរសម្នាក់នោះសម្រេចចិត្ត លោតពីលើស្ពានបែបនេះ ព្រោះតែពិបាកចិត្តខ្លាំងពេក ទើបសម្រេចចិត្តទៅលោត សម្លាប់ខ្លួនតែម្តង តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា អាការៈរបស់បុរសម្នាក់នោះ ទៅជាយ៉ាងណានៅឡើយទេ ៕