សហរដ្ឋអាមេរិក៖ កាលពីម៉ោងប្រហែល៥ល្ងាច អម្បាញ់មិញនេះ មានករណីបាញ់ប្រហារ យ៉ាងសាហាវមួយ ចូលទៅក្នុងហ្វូងមនុស្ស ដែលកំពុងមើលការប្រគុំតន្ត្រី នៅក្នុងទីក្រុង Las Vegas ដែលជាទីក្រុងប្រជុំដោយកាស៊ីណូ និងប្រជុំដោយមហាសេដ្ឋីជាច្រើន ទៅលេងនៅទីនោះ ។

បើតាមប្រភពព័ត៌មានពី BBC Update ត្រឹមម៉ោង៦ល្ងាចនេះ មានអ្នកស្លាប់កើនឡើងជាង៥០នាក់ និងរបួសកើនឡើងជាង ២០០នាក់បន្ថែមទៀត។ បើមានព័ត៌មានបន្ថែមពាក់ព័ន្ធ ជាមួយករណីបាញ់ប្រហារខាងលើនេះ យើងខ្ញុំនឹងចុះផ្សាយបន្តទៀត ៕