ភ្នំពេញ៖ បន្ទាប់ពីលេចឮដំណឹងកាន់តែសុះសាយថា លោក ប៉ែន ចំរុង ទទួលយកក្មួយស្រី ដេននី ក្វាន់ ឈ្មោះ នាង ល្អហួស ធ្វើជាកូនស្រីធម៌ កាលពីប៉ុន្មានថ្ងៃមុននេះ ស្រាប់តែមានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិក្នុងន័យមិនសូវពេញចិត្តតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ព្រោះថាកូនបង្កើតរបស់លោកមិនទាន់ទាំងបានជួបមុខផ្ទាល់ម្ដងផងនោះ ។

យ៉ាងណាមិញនេះ មិនត្រឹមតែអ្នកលេងហ្វេសប៊ុកទូទៅនាំគ្នាផ្ទុះការរិះគន់ទៅលើការទទួលយកក្មេងស្រី នាង ល្អហួស ធ្វើជាកូនស្រីធម៌ប៉ុណ្ណោះទេ ប៉ុន្ដែពិធីករ ប៉ែន ចំរុង ថែមទាំងត្រូវបានអតីតឪពុកក្មេង លោក អ៊ិន សុភិន បោះសម្ដីហែករឿងរ៉ាវពីមុនមកនៅចំពោះមុខសាធារណជនទៀតផង តាមរយៈការបញ្ចេញយោបល់ក្នុងហ្វេសប៊ុកដូចគ្នា ។

ដោយឡែក រឿងដែលពិសេស ក្រោយពីម្ចាស់ផលិតកម្មមហាហង្ស អ៊ិន សុភិន បោះពាក្យសម្ដីរំឭកពីរឿងអតីតកាលស្ដីពីទង្វើរបស់ ប៉ែន ចំរុង បែរជាត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួននាំគ្នាលើកឡើងស្រដៀងគ្នាថា ឱ្យម្ចាស់ផលិតកម្មរូបនេះ ឈប់បើកកកាយរឿងរ៉ាវពីអតីតកាលតទៅទៀត ព្រោះថាវាចប់យូរណាស់ហើយ ៕ Cake KBN

អត្ថបទទាក់ទង…

ថ្មីចែស! នាង ល្អហួស ទើបតែឡើងប៉ុសិ៍ទូរទស្សន៍ម្សិលមិញ ពេលនេះទទួលបានការងារបន្តបន្ទាប់ទៀតហើយ!

សិល្បៈ៖ ក្មួយស្រីតារាសម្ដែងសិចស៊ី ដេននី ក្វាន់ ដែលគ្រប់គ្នាតែងហៅថា យ៉ាយ៉ា ទី ២ ទើបតែត្រូវបានទូរទស្សន៍ ភីអ៊ិនអ៊ិន ហៅឡើងថតកម្មវិធីស៊ីអារម្មណ៍ម្សិលមិញ ធ្វើឱ្យកក្រើកសង្គមហ្វេសប៊ុក រហូតធ្វើឱ្យពិធីករលោក ប៉ែន ចំរុង សុំធ្វើជាកូនស្រីធម៌ទៀតផង ។

ដោយឡែកនៅមុននេះបន្តិច នាង ល្អហួស ហៅ យ៉ាយ៉ា ទី ២ ស្រាប់តែត្រូវម្ដាយទម្លាយឱ្យដឹងទៀតថា កូនស្រីខ្លួនកំពុងតែហាត់សម ដើម្បីឡើងសម្ដែងនៅទូរទស្សន៍ថ្មីមួយទៀត មិនតែប៉ុណ្ណោះ ថែមទាំងបានទទួលថតស្ប៉ត ២ បន្ថែមទៀតផងដែរ ។

អ្នកស្រី ចោម ក្វាន់ ម្ដាយនាង ល្អហួស បានសរសេរបង្ហោះលើហ្វេសប៊ុកថា «ថ្ងៃនេះត្រូវរវល់ មើលកូនល្អហួស ហាត់សម ដើម្បីទ្បើងTVថ្មីមួយទៀត ព្រមទាំងទទួលថតស្ពធ២បន្ថែមទៀត 
អាណិតណាស់កូនស្រីមាសហេតុតែស្នេហាវិស្សយ័សិល្បៈ  តែនាងល្អហួសនិយាយថា នៅតែប្រឹងបន្តសិក្សាមិនភ្លេចម្តងណាទេ ម៉ាក់ត្រូវប្តូរទីកន្លែងសិក្សារបស់កូនមកភ្នំពេញវិញ ព្រោះបាននៅជិតម៉ាក់គ្រប់ពេល ស្រលាញ់ នាងល្អហួសទេ??» ។
មិននឹកស្មានថា ត្រឹមមួយប៉ព្រិចសោះ ក្មួយស្រីតារាសម្ដែងនិយមលែងខ្លួនសិចស៊ី ដេននី ក្វាន់ ទទួលបានប្រជាប្រិយភាពដល់កម្រិតនេះទាស់តែសោះ ៕
Cake KBN