ប្រទេសរុស្ស៊ី៖ កាលពីពេលថ្មីៗនេះ កាសែតក្នុងស្រុក រុស្ស៊ី បានផ្សាយពីហេតុការណ៍ ដ៏សែនរន្ធត់ មិនធ្លាប់ដែលកើតមានឡើយ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដោយមានប្តីប្រពន្ធ២នាក់ ប្តីឈ្មោះ Mr. Domitrey និងប្រពន្ធឈ្មោះ Ms. Natalear Bakyeap។

២នាក់ប្តីប្រពន្ធរូបនេះ ត្រូវបានប៉ូលិសចោទប្រកាន់ ពីបទសម្លាប់ និងស៊ីសាច់មនុស្ស៣០នាក់ ដែលស្ថិតនៅក្នុងទឹកដី Krasnodar ប្រទេសរុស្ស៊ី ហើយពួកគេទាំង២នាក់ មានកូនម្នាក់ផងដែរ ។ បុរសឈ្មោះ Domitrey គឺជាប្តីទី២ របស់នាង Natalear ហើយពួកគេទាំង២នាក់ បានមករស់នៅជាមួយគ្នា តាំងពីឆ្នាំ២០០៩មកម្ល៉េះ។

បើតាមកូនប្រុសរបស់ពួកគេ បានរៀបរាប់ឲ្យដឹងថា រូបគេបានដឹង រឿងបែកធ្លាយទាំងអស់នេះ ព្រោះតែមានការបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ូក ហើយថែមទាំងមានរូបភាព សពរបស់ឪពុកចិញ្ចឹមគេ ជាមួយនិងស្បែកក្បាល របស់មនុស្សដែលត្រូវបាន ប្រទះឃើញនៅក្នុង សាលាបង្រៀនបើកយន្តហោះមួយកន្លែង។

បុរសនោះបន្តថា គ្រាន់តែឃើញករណីឃាតកម្ម ដែលបង្ហោះនៅក្នុងហ្វេសប៊ូកភ្លាម គាត់បានដឹងថា ប្រាកដជាស្នាដៃ របស់ឪពុកម្តាយរបស់គាត់ តែរូបគាត់មិនបាន ចាប់អារម្មណ៍នោះឡើយ ក្រោយពីម្តាយរបស់គេ តែងតែទូរស័ព្ទមកសុំ លុយគាត់ចាយ ៦ខែម្តង ហើយបាននិយាយ រអ៊ូរទាំដដែលៗថា គាត់អត់មានបាយហូបទេ តែមិនដែលសួរសុខទុក្ខកូនរបស់ខ្លួន សូម្បីតែម្តងឡើយ ។

បើតាមការបញ្ជាក់ ពីលោក Nikolia កូនប្រុសមុន របស់ជនល្មើសជាប្រពន្ធ ដែលបានបែកទៅរស់នៅ ជាមួយជីដូនជីតា តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ បាននិយាយថា ម្តាយរបស់គេ តែងតែទូរស័ព្ទ មកសុំលុយជាបន្តបន្ទាប់។

ក្រៅពីនេះ ប្តីប្រពន្ធជាប់ចោទ ទាំង២នាក់ខាងលើនេះ ធ្លាប់ធ្វើសម្លរដំឡូងបារាំង ពីសាច់មនុស្ស ហើយដួសចែកអ្នកជិតខាង ដែលរស់នៅក្នុងអគារជាមួយគ្នា ក្បែរសាលាបង្រៀនបើកបរយន្តហោះផងដែរ តែត្រូវបានគេបដិសេធចំនួន២លើកមកហើយ ៕

ប្រភព៖ សារព័ត៌មាន VK