មនុស្សជាច្រើន ដែលកំពុងធ្វើដំណើរថ្មើរជើងឆ្លងកាត់រង្វង់មូល Shibuya ក្នុងទីក្រុងតូក្យូ ដែលជាទីកន្លែលទេសចរណ៍ ដ៏សំខាន់របស់ជប៉ុន ស្រាប់តែមានរថយន្តមួយគ្រឿង បានបើករត់គេចប៉ូលិសយ៉ាងប្រញាប់ប្រញាល់ ចូលទៅក្នុងហ្វូងមនុស្ស ប៉ុន្តែសំណាង់ល្អគ្មាននរណាម្នាក់ទទួលគ្រោះថ្នាក់ឡើយ ដែលហេតុការណ៍នេះ បានធ្វើឡើងនៅម៉ោង ១០ យប់ថ្ងៃច័ន្ទកន្លងមកទៅ ។

នេះគឺជារូបភាព ថតបានដោយកាំមេរ៉ាសុវត្តិភាព ដែលបំពាក់នៅជុំវិញទីនោះ

គួរបញ្ជាក់ថា តំបន់នេះកើតហេតុខាងលើនេះ មានមនុស្សយ៉ាងច្រើនកុះករ ធ្វើដំណើរទៅមក ។ ប៉ូលិសតូក្យូបាននិយាយថា មុនពេលកើតហេតុ ប៉ូលិសបានបើករថយ្ត ដេញតាមពីក្រោយរថយន្តបង្ក ពណ៌ខ្មៅ បន្ទាប់ពីអ្នកបើកបរក្នុងរថយន្តនោះ មិនព្រមឆ្លើយសំនួរ ពេលដែលមន្រ្តីប៉ូលិសសួរ ផ្ទុយទៅវិញពួកគេថែមទាំងបាន ព្យាយាមបើករថយន្តគេច រហូតមកដល់កន្លែងមានហ្វូងមនុស្សច្រើន ទើបប៉ូលិសបានសម្រេចបញ្ឈប់ការដេញតាម ព្រោះខ្លាចមានបង្កគ្រោះថ្នាក់ដល់មនុស្សដទៃ ។

ប្រភពព័ត៌មានបានឱ្យដឹងថា ពេលនេះ ប៉ូលិសជប៉ុន កំពុងស្វែងរកអ្នកបើករថយន្តពណ៌ខ្មៅ នៅក្នុងវីដេអូឃ្លីបនេះ ដើម្បីមកសួរនាំពីមូលហេតុ ឱ្យបានច្បាស់ ៕
សហការី KBN
ប្រភព៖ mthai