បរទេស៖ ថ្មីៗនេះ មានវីដេអូឃ្លីបមួយ ត្រូវបានមនុស្សជាច្រើន បង្ហោះចែកចាយគ្នាពីម្នាក់ ទៅម្នាក់ទៀត រហូតក្លាយជាប្រធានបទជជែកគ្នា ដែលនៅក្នុងវីដេអូឃ្លីបនោះ បង្ហាញពីបុរសវ័យក្មេងម្នាក់ លួចឡើង ទៅបន្ទប់ខុនដូរមួយក្បែរគ្នា មិនមានបំណងអ្វី សំណាងល្អចេះបានមនុស្សមនុស្សនៅកន្លែងកើតហេតុ មើលឃើញទាន់ និងបានថតវីដេអូឃាភ័ស្ដុតាង ទើបបុរសនៅព្រមចុះវិញ និងគេចខ្លួនបាត់ស្រមោល ។

ទោះជាយ៉ាងណាក្ដី មិនទាន់មានអ្នកណាម្នាក់ ដឹងថា តើបុរសមិនស្គាល់អត្តសញ្ញាណរូបនោះ មានបំណងអ្វីឡើយ ទើបហ៊ានឆ្លងទៅបន្ទប់អ្នកជិតខាងបែបនេះ តែនេះជាមេរៀនមួយ សម្រាប់អ្នកដែលមានបន្ទប់ខុនដូរ ដែលជាធម្មតាគឺរស់ជាប់ៗគ្នា ដូចនេះគួរតែប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជៀសវាងកុំឱ្យមានករណីដូចខាងលើនេះកើតឡើង ៕

សហការី KBN
ប្រភព៖ kapook