ក្រុងបាងកក៖ ភាពយន្តខ្មោចថៃខ្នាតធំ កំពុងតែវាយលុកទីផ្សារភាពយន្ត នៅក្នុងអាស៊ី ជាពិសេសប្រទេសកម្ពុជា ដោយយើងបានសង្កេតឃើញថា ឲ្យតែមានរឿងខ្មោចលង សាហាវៗ គឺគ្រាន់តែចាក់បញ្ចាំង ក្នុងរោងភាពយន្តភ្លាម មានអ្នកទិញសំបុត្រចូលទស្សនា ពេញៗរោងតែម្តង ខុសប្លែកពីភាពយន្ត ហូលីវូដ និងភាពយន្តដទៃទៀត។

ដោយសារតែហេតុនេះហើយ ទើបអ្នកដឹកនាំរឿងជាច្រើន បានបង្វែរទិសដៅនៃសាច់រឿងជាច្រើន ទៅជារឿងខ្មោចប្លែកៗ ដូចជារឿងខ្មោចបែបកំប្លែង រឿងបែបរន្ធត់ ។ល។ និង ។ល។ ហើយយើងបានមើលឃើញថា ភាពយន្តខ្មោចថៃ បានគ្របដណ្តប់ ក៏ដូចជាស៊ីដាច់លើភាពយន្តខ្មោច របស់ខ្មែរយើង ដោយសារតែបច្ចេកទេសនៃការថត និងការតុបតែងខ្លួន របស់ភាពយន្តខ្មោចថៃ មានភាពច្នៃប្រឌិតខ្ពស់ មើលទៅស្នាដៃអ្នកតុបតែង មានជំនាញពិតៗតែម្តង ។

ដោយឡែក ទំព័រហ្វេសប៊ុកមួយ ឈ្មោះ โอ้โห มอบู បានបង្ហោះស្នាដៃសិស្ស និសិត្សផ្នែកនីតិសាស្រ្ត នៃមហាវិទ្យាល័យបូរ៉ាផា ស្ថិតនៅក្នុងខេត្តឈុនបុរី ដោយក្រុមពួកគេ បាននាំគ្នាតែងខ្លួនឈុតប្រពៃណី បុណ្យខ្មោចថៃ តែរូបភាពទាំងនោះ បានចេញមកធ្វើអោយក្រុមអ្នកទស្សនា តាមរយៈហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការតុបតែងខ្លួន មានលក្ខណៈរស់រវើក និងមើលទៅដូចពិតៗ តែគេក៏បានប្រទះឃើញរូបភាពប្លែកៗ នៅពីក្រោយរូបភាពទាំងនោះ ហើយខ្លះក៏មិនបាន យកវត្ថុមួយចំនួនចេញ ពេលដែលពួកគេថតនោះ បណ្តាលឲ្យបាត់បង់សោភណ្ឌភាពខ្លះផងដែរ !?