រាជធានីភ្នំពេញ៖ ស្រាបៀរ Heineken បាន​រៀបចំ​កម្មវិធី Meet & Greet Your Celebrity ក្នុងឱកាសបើកសម្ពោធសាខាថ្មីរបស់ហាងកាហ្វេ Gloria Jean’s គឺសាខាព្រះនរោត្តម នាល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧យប់តទៅ ជាមួយវត្តមានតារាចម្រៀងល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាងពេជ្រ សោភា។

សូមបញ្ជាក់ផងដែរថា ស្រាបៀរ Heineken ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលផលិតឡើងនៅឆ្នាំ ១៨៧៣ ហើយមានវត្តមានក្នុងប្រទេស ១៩២ប្រទេស។ ស្រាបៀរ Heineken គឺជាស្រាបៀរស្រាលស្រទន់ មានគុណភាពខ្ពស់ និងមានរសជាតិឆ្ងាញ់ ហើយក៏ជាស្រាបៀរល្បីរន្ទឺនៅទូទាំងពិភពលោកដោយសារ តែគំនិតផ្តួចផ្តើម ច្នៃប្រឌិតថ្មីរបស់ខ្លួន។

ការផ្តល់ជូនមិនត្រឹមតែជាហាងកាហ្វ ដែលមានសិទ្ធពិសេស លំដាប់ថ្នាក់អន្តរជាតិ ហាងកាហ្វេ ជាហាងកាហ្វេដែលមានដើមកំណើត នៅប្រទេសអូស្រ្តាលី ហើយបានចាប់ផ្តើមដំណើរការ ៧ឆ្នាំមកហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ហាងកាហ្វេដែលមានម៉ាកសញ្ញា របស់ប្រទេសអូស្រ្តាលីមួយនេះ មានសាខាចំនួន១០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយមុខទំនិញ ដែលលក់ដាច់បំផុត​ មានដូចជា Ice Latte & Ice Mochas។

នារាត្រីថ្ងៃនេះលោក អ្នកអាចចូលរួមសំណេះសំណាល ដោយផ្ទាល់ជាមួយអ្នកនាងពេជ្រ សោភា ក៏ដូចជា ជាវ ស្រាបៀរ Heineken ៥ដប នឹងទទួលបាន​ការថែមជូន ១​ដបដោយឥតគិតថ្លៃ និងរាល់ការជាវភេសជ្ជៈគ្រប់មុខរបស់​ Gloria Jean’s ១ ​ថែម១ ។

ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖
https://www.facebook.com/heineken

Heineken – open your world