ប្រទេសថៃ៖ ហ៊្វេសប៊ុក ឈ្មោះ Pageclips v2 បានស៊ែរវីដេអូ ហេតុការណ៍ដ៏គួរអោយគ្រោះថ្នាក់មួយ ដែលបានបង្ហាញពីយុវតីម្នាក់ ជិះម៉ូតូនៅលើផ្លូវ ដោយនាងបានបើក ល្បឿនលឿនគួរសម មិនតែប៉ុណ្ណោះ នាងបានធ្វើស្តាយដេកពីលើម៉ូតូ នោះទៀតផង ដោយមានមិត្តរបស់នាង បានជិះម៉ូតូតាមថតវីដេអូពីក្រោយផងដែរ។


គ្រាន់តែបង្ហោះវីដេអូឃ្លីបនេះភ្លាម ធ្វើអោយអ្នកលេងបណ្តាញសង្គម ជាច្រើននាក់ជេរ និងដាក់បណ្តាសារស្រីស្រស់នេះ ជាច្រើននាក់ផងដែរ ដោយពួកគាត់លើកឡើងថា ប្រសិនបើជួបគ្រោះថ្នាក់ មិនត្រឹមតែស្លាប់ខ្លួនឯងទេ អាចស្លាប់ ឬក៏នាំទុក្ខដល់អ្នកដែលមិនដឹងអីទៀត៕