ប្រទេសថៃ៖ ក្រោយពីមានការថតវីដេអូ កាលពីពេលថ្មីៗកន្លងមកនេះ មានលោកអ៊ុំ អាយុជាង40ឆ្នាំម្នាក់ បានបើកម៉ូតូយ៉ាងលឿន ព្រមទាំងលែងចង្កូតម៉ូតូ យ៉ាងសង្ហារនោះ ធ្វើអោយមានការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រុុមប៉ូលីសក៏បានធ្វើការប្រកាស អោយអ៊ុំប្រុសរូបនោះ ចូលខ្លួនមកជួបប៉ូលីសជាបន្ទាន់ផងដែរ ។

រហូតមកដល់ថ្ងៃទី១៨ សីហា ម្សិលមិញ រូបគាត់ក៏បាន ចូលមកបង្ហាញខ្លួន ហើយព្រមទាំងបានសារភាពប្រាប់ថា រូបគាត់បានយកម៉ូតូ របស់ប្រពន្ធមកបើក ពេលនោះខ្សែហ្គ៊ែរ របស់ម៉ូតូបានជាប់គាំង មិនអាចបន្ថយល្បឿនបាន ដោយរូបគាត់មិនបានដឹងមុន មិនបានគិតដល់សុវត្ថិភាព រហូតបានលែងដៃចង្កូត ដោយមិនដឹងខ្លួនទៀតផង ។

ក្រោយពីត្រូវបានគេថតវីដេអូ និងមានការរិះគន់រួចមក រូបគាត់ពិតជាទទួលកំហុស នូវទង្វើរបស់គាត់ពិតមែន ហើយគាត់បានសុំទោស ដល់អ្នកលេងបណ្តាញសង្គម ទាំងអស់សូមអោយអធ្យាស្រ័យ ដល់រូបគាត់ផង ។

បើតាមប៉ូលិសរៀបរាប់ឲ្យដឹងថា ក្រោយពីបាន ធ្វើការត្រួតពិនិត្យម៉ូតូខាងលើ ពិតជាជាប់ខ្សែហ្គែរប្រាកដមែន ហើយក្រុមប៉ូលីស បានចោទប្រកាន់ និងពិន័យដល់រូបគាត់ ជាទឹកប្រាក់ចំនួន 400បាត តែមិនលើសពី 1000បាតឡើយ ដោយសារគាត់ដឹងកំហុស និងបានសុំទោសជាសាធារណៈ ចំពោះទង្វើអចេតនារបស់គាត់៕

ដោយ៖ សហការី KBN-live.com