ប្រទេសថៃ៖ រូបភាពសត្វពស់១គូរ កំពុងតែសារសងគ្នា នៅលើគ្រែក្នុងផ្ទះមួយ ដែលស្ថិតនៅក្នុងខេត្តសាគុណខន់ ហើយត្រូវបានអ្នកលេងហ្វេសប៊ូកដ៏ច្រើនលើសលប់ បាននាំគ្នាស៊ែរតៗគ្នាយ៉ាងកក្រើកនៅប្រទេសថៃនោះ ត្រូវបានទំព័រហ្វេសប៊ូកដ៏ល្បីឈ្មោះមួយ របស់ថៃ ឈ្មោះ Snake Close Encounters ដែលជាទំព័រហ្វេសប៊ូក ផ្តល់នៅចំណេះដឹង ខាងសត្វពស់នោះ បានចេញមុខធ្វើការបកស្រាយ ដើម្បីឲ្យអស់ចម្ងល់ ។

បើតាមការបកស្រាយ របស់អ្នកជំនាញសត្វពស់ បាននិយាយថា ពស់ទាំង២នោះ គឺជាពស់ឈ្មោលទាំង២ ហើយពួកវាបានប្រយុទ្ធគ្នា ដើម្បីពស់ញី១ក្បាល ដែលកំពុងតែលេងខ្លួននៅក្បែរនោះផងដែរ ។ ដោយសាររដូវនេះ ជារដូវបន្តពូជរបស់សត្វពស់នោះ ទើបមានពស់ញី បានបញ្ចេញធាតុ Peromone បន្សាយក្លិនដល់ពស់ឈ្មោលទាំងឡាយ ដើម្បីបន្តពូជ ដោយពេលខ្លះ ពស់ឈ្មោលទាំងនោះ បានលេង ឬឌឺដងដាក់គ្នាតែប៉ុណ្ណោះ មិនមានការខាំគ្នាយកស្លាប់រស់នោះទេ លុះដល់ខាងណាចាញ់ ក៏វាចេញបាត់ទៅ ហើយអ្នកឈ្នះ គឺជាអ្នកបានបន្តពូជជាមួយពស់ញី ហើយគេបានហៅសកម្មភាព របស់ពស់នេះថា “Snake’s Combat Dance” ៕

ប្រភព៖ Snake Close Enterters
ដោយ៖ សហការី KBN