កាលពីពេលថ្មីៗនេះ គេហទំព័រ Metro បានចុះផ្សាយព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ នៅក្នុងតំបន់ Chris Hani ក្នុងក្រុង Eastern Capital South Africa មានករណីប្រទះឃើញ កូនចៀមប្លែកមួយក្បាល ដែលទើបនិងកើត ហើយមានរូបរាង ពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វចៀម។

ដោយឃើញមានលក្ខណៈ ខុសប្លែកពីធម្មតាបែបនេះ បានធ្វើឲ្យផ្អើល ប្រជាពលរដ្ឋនៅក្នុងភូមិនោះ យ៉ាងច្រើនមកចោមរោមមើល ហើយអ្នកខ្លះបាននិយាយថា កូនចៀមនោះ គឺជាកូនបីសាចផងដែរ ។

ទោះជាយ៉ាងណា ម្ចាស់ចៀមបានប្រាប់ថា កូនចៀមនោះ បានងាប់តាំងពីនៅក្នុងពោះរបស់មេវាម៉្លេះ តែអ្នកខ្លះបាននិយាយថា កូនចៀមនោះ ងាប់គឺដោយសារតែគេចាក់ បញ្ចូលទឹកមេជីវិតរបស់មនុស្ស ចូលក្នុងមេរបស់វា ខណៈដែលវាកំពុងបង្កកំណើត តាំងពីដំបូងមកម៉្លេះ ។

តែមានមតិខ្លះ បាននិយាយពីមាត់មួយ ទៅមាត់មួយថា វាជារូបភាពកាត់តតែប៉ុណ្ណោះ ក្រោយមកក្រុម Agriculture Offcial របស់ក្រុង Eastern Cap បានបញ្ជាក់ថា កូនចៀមខាងលើនេះ មិនមែនជារូបភាពកាត់ត អ្វីនោះឡើយ វាជារូបភាពពិត ហើយពិតជាមានកូនចៀម ដែលមានលក្ខណៈខុសប្រក្រតីដូចខាងលើពិតមែន។

ចំណែកលោកវេជ្ជបណ្ឌិតម្នាក់ ជាប្រធានផ្នែក Chief Director of Veterinary Service បានបញ្ជាក់ថា កូនចៀមនោះ ជាកូនចៀមធម្មតាៗមួយក្បាលតែប៉ុណ្ណោះ វាគ្មានរឿងអ្វីចម្លែកឡើយ ហើយរឿងបិសាចអ្វីនោះ ក៏វាមិនពិតដែរ ព្រោះកូនចៀមនោះ បានឆ្លងមេរោគពីមេរបស់វា តែប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតបានបន្តថា ដោយសារតែមេរបស់វា ពេលបង្កកំណើតកូនចៀមនោះ ចំពេលរដូវភ្លៀងធ្លាក់ ទើបមានមេរោគឆ្លង តាមរយៈការបង្កកំណើតនេះឡើង ។

សរុបមកការដែលកូនចៀមនោះ កើតមកខុសពីធម្មតានោះ មិនមែនជារឿងអ្វីប្លែកនោះឡើយ ដោយសារតែមេរោគដ៏សាហាវម្យ៉ាង ដែលបណ្តាលឲ្យកូនចៀមនោះងាប់ និងកើតមកខុសពីធម្មតាដូច្នេះ ៕

ប្រភព៖ Gistreel