តារាចម្រៀងលំដាប់លំដាប់ពិភពលោករបស់កូរ៉េ Rain បង្ហើបប្រាប់មហាជនជាពិសេសអ្នកគាំទ្ររបស់គេពីចំណុចពិសេសរបស់ Kim Tae Hee ដែលធ្វើឱ្យរូបគេដកចិត្តមិនរួចរហូតសម្រេចចិត្តចូលរោងការ ។ តួរប្រុស លី ជុងជេ ក្នុងរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” “Full House” ដែលមានវ័យ ៣៥ឆ្នាំនិយាយតាមទូរស័ព្ទពីចំណុចពិសសក្នុងកម្មវិធីកម្សាន្ត MBC Every1’s ‘Video Star’ បន្ទាប់ពីពិធីករសួរ តើលោកឃើញភាពទាក់ទាញខ្លាំងបំផុតរបស់ Kim Tae Hee ត្រង់កន្លែងណា? Rain តបថា Kim Tae Hee ស្រស់ស្អាតស្ទើរគ្រប់ពេលទាំងអស់ ។​

តែភាពទាក់ទាញខ្លាំងបំផុតរបស់នាងគឺនៅពេលនាងញ៉ាំ។ កាយវិការទន់ភ្លន់គួបផ្សំនឹងកេវភ្នែកស្រទន់គឺជាមន្តស្នេហ៍ពិសេសរបស់ Kim ។ Rain បានចូលរោងការជាមួយតារាសម្តែងវ័យ៣៧ឆ្នាំនាង Kim Tae Hee កាលពីថ្ងៃទី ១៩ មករាកន្លងទៅបន្ទាប់ពីរួមរស់ជាមួយគ្នារយៈពេល ៥ ឆ្នាំ ៕