ក្រុងបាងកក៖ ថ្មីៗនេះ តារាសម្តែងស៊ិចស៊ីថៃ ឈ្មោះ អែមមី បានបង្ហោះរូបភាព និងសរសេរនៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងថា “នេះជាការបង្ហោះចុងក្រោយ សម្រាប់១៥ថ្ងៃ នាងខ្ញុំសុំលាទៅសាងផ្នួស ដើម្បីតបស្នងបុណ្យគុណ និងសាសនា ។ ចំពោះពាក្យពេច ធ្ងន់ស្រាលលើប្រការណាមួយ ដែលនាងខ្ញុំបាននិយាយ ទៅលើមាតាបិតា នាងខ្ញុំសូមព្រះរតនៈត្រៃយ៍ លើកលែងដល់រូបនាងខ្ញុំ … លោកមានគុណទាំង២ លោកឪពុក អ្នកម្តាយ” ។

ដោយតារាសម្តែងស្រីរូបនេះ នឹងចូលទៅតាំងសមាធិ ក្នុងវត្តចំនួន១៥ថ្ងៃ ដើម្បីបួសសងគុណឪពុកម្តាយ ព្រមទាំងបរិច្ចាគ ទឹកប្រាក់ផ្ទាល់ខ្លួនមួយចំនួន ដល់មូលនិធិជួយសង្គ្រោះអ្នកជំងឺមហារីក តែរូបនាងក៏មិនខ្វល់ ពីក្រុមមនុស្សមួយចំនួន ដែលតែងតែរិះគន់នាងថា នាងធ្វើនេះគឺដើម្បីតែ ប្រជាប្រិយភាពនោះឡើយ ។

បើតាមការបញ្ជាក់ពីតារាសិចស៊ីរូបនេះ នឹងចូលទៅកាន់សមាធិ ចំនួន១៥ថ្ងៃ ព្រមទាំងបានប្រាប់ថា នាងមិនប្រើប្រាស់ទូរស័ព្ទនោះឡើយ ៕

ប្រភព៖ សារព័ត៌មានថៃ កាពូក