ប្រទេសឥណ្ឌា៖ កាលពីពេលថ្មីៗនេះ កាសែតឥណ្ឌាបានចុះផ្សាយថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានសត្វខ្លារខិន អាយុ២ឆ្នាំ មួយក្បាល ចូលក្នុងភូមិអ្នកស្រុកមួយកន្លែងក្នុងរដ្ឋ ហាក់យ៉ាណា ប្រទេសឥណ្ឌា ដោយបានខាំរបួសមនុស្ស ចំនួន៩នាក់ ។

យោងតាមការចុះផ្សាយ របស់កាសែតខាងលើ បានឱ្យដឹងថា មានប្រជាជនចំនួន ១,៥០០នាក់ បានតាមព្យាយាមសម្លាប់ សត្វខ្លាមួយក្បាលនោះ រហូតបានសម្រេច ខណៈដែលវាបានរត់ទៅពួនលាក់ខ្លួន ក្នុងផ្ទះអ្នកស្រុក ។

អ្នកហេតុការណ៍បាន ឱ្យដឹងថា ទោះបីជាក្នុងហេតុការណ៍នោះ មានក្រុមប៉ូលិស អ្នកក្រុមអ្នកភិរក្សសត្វព្រៃ ឈរច្រូងច្រាងយ៉ាងណាក្ដី ក៏មិនអាចឃាត់អ្នកស្រុក មិនឱ្យសម្លាប់សត្វខ្លានោះបានដែរ ៕
សហការី KBN-LIVE.com