នៅ​វេលា​ម៉ោង​ ៧ព្រឹក​(ម៉ោង​នៅ​អាមេរិក​) មាន​អំពើ​បាញ់​ប្រហារ​មួយ​កើត​ឡើង​ក្នុង​កីឡាដ្ឋាន​មួយ​កន្លែង​ក្នុង​រដ្ឋ​ Virginia​ ប្រទេស​អាមេរិក​ ដែល​បង្ក​ឲ្យ​មាន​អ្នក​របួស​ចំនួន​ ៥នាក់​ ក្នុង​នោះ​មាន​សមាជិក​សភា​អាមេរិក​លោក​ Steve Scalise​ ផង​ដែរ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១៧។

មន្ត្រី​ប៉ូលិស​អាមេរិក​លោក​ Alexandria​ បាន​និយាយ​ប្រាប់​ថា​ ជន​ដៃ​ដល់​ខាង​លើ​ឈ្មោះ​ James T Hodgkinson​ អាយុ​ ៦៦ឆ្នាំ​ បាន​ផ្លាស់​ទីលំនៅ​ពី​ទីក្រុង​ Belleville រដ្ឋ​ Illinois មក​កាន់​រដ្ឋ​ Virginia​ ពី​មុន​រូប​គាត់​មាន​ពាក់​ពាន់​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ដូច​ជា​ ការ​ចាប់​រំលោភ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ និង​អំពើ​ហិង្សា​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

មន្ត្រី​រដ្ឋសភា​អាមេរិក​លោក​ Mo Brooks​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ល្មើស​បាន​បាញ់​ប្រហារ​ចំនួន​ ៥០ទៅ១០០គ្រាប់​ នៅ​ពេល​បើក​ការ​ប្រកួត​បាល់​បោះ​ នៅ​កីឡាដ្ឋាន​ Eugene Simpson Stadium Park​ ក្នុង​ទីក្រុង​ Alexandria​ រដ្ឋ​ Virginia​ ដែល​បង្ក​ឲ្យ​លោក​ Steve​ មាន​របួស​ត្រង់​ជើង​ និង​អ្នក​ចូល​រួម​ផ្សេង​ទៀត​រង​របួស​ដែរ​៕ ផ្ដល់សិទ្ធដោយ៖ Kqube