ខេត្តនគររាជសីម៉ា ប្រទេសថៃ៖ កាលពីថ្ងៃទី១០ ខែមិថុនា ២០១៧ ម៉ោង៦ល្ងាច មានករណី ដើមឈើដ៏ធំមួយដើម បានបាក់សង្កត់លើ រថយន្តទំនើប ម៉ាក CRV ពណ៌ខ្មៅ ក្រោយពីមានភ្លៀងធ្លាក់មួយមេ យ៉ាងធំស្ថិតនៅក្នុងឧទ្យានជាតិ ក្នុងខេត្តនគររាជសីម៉ា ខណៈពេលដែលរថយន្តនោះ បានបើកបរកាត់តំបន់ឧទ្យាននោះ តាមបណ្តោយផ្លូវបាក់ឆង់ – មិត្តភាព ។

ខណៈពេលដែលកំពុងតែបើកសុខៗ ស្រាប់តែដើមឈើដ៏ធំមួយ បានបាក់រលំ ចំលើរថយន្តរងគ្រោះតែម្តង បណ្តាលឲ្យរថយន្តនោះ ខូចខាតទាំងស្រុង ចំណែកអ្នកបើកបរ បានរងរបួសធ្ងន់ ត្រូវប៉ូលិសបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕

ប្រភព៖ https://www.khaosod.co.th/breaking-news/news_391545
សហការី KBN-live.com