ប្រទេសចិន៖ កាលពីពេលថ្មីៗកន្លងទៅនេះ កាសែតសៀវហៃអ៊ីស បានចុះផ្សាយហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតមួយ ដែលបានកើតឡើងនៅក្នុងផ្សារទំនើប មួយកន្លែងក្នុងទីក្រុងណានឆាង ប្រទេសចិន។

ដោយកាម៉េរ៉ាសុវត្ថិភាព បានថតជាប់វីដេអូ ហេតុការណ៍មួយ ដែលម្តាយនិងកូន២នាក់ កំពុងតែដើរលេងក្នុងផ្សារសុខៗ ស្រាប់តែកូនប្រុស បានដើរទៅលេងនៅលើជណ្តើរយន្តវិល ដែលជណ្តើរយន្តនោះកំពុងវិលចុះក្រោម តែក្មេងប្រុសនោះ បែរជារត់ឡើងលើជណ្តើរនោះទៅវិញ ។

គ្រាន់តែឃើញកូនប្រុស ឡើងលើជណ្តើរយន្តនោះភ្លាម ម្តាយបានរត់ទៅចាប់ដែរ តែអកុសល្យទាញមិនទាន់ ព្រោះពេលនោះក្មេងប្រុស បានដួលទៅហើយ ហើយដៃម្ខាងរបស់ក្មេងប្រុស បានធ្លាក់ចូលក្នុងជណ្តើរយន្តកំពុងតែវិលផងដែរ ។

ដោយមានការភ័យខ្លាំងពេក ម្តាយខំប្រឹងទាញកូនប្រុសរបស់ខ្លួន ចេញពីជណ្តើរយន្តពេញទំហឹង និងបានស្រែកខ្លាំងៗឲ្យគេជួយ តែគួរឲ្យស្តាយ គ្មាននរណាម្នាក់អាចជួយបាននោះទេ ព្រោះដៃក្មេងប្រុសនោះ បានដាច់បាត់ទៅហើយ ដោយសារតែកាំជណ្តើរយន្តគាប ។

ក្រោយពេលកើតហេតុ ក្រុមជួយសង្គ្រោះក៏បានមកដល់ ហើយនាំក្មេងប្រុសនោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយការព្យាបាលអស់ពេលជាច្រើនម៉ោង ហើយគ្រូពេទ្យវបានប្រាប់ថា ដៃរបស់ក្មេងប្រុសនោះ ត្រូវបានតភ្ជាប់វិញហើយ តែត្រូវរងចាំមើលពី អាការៈរបស់ក្មេង ដោយត្រូវចំណាយពេល២អាទិត្យ ទើបអាចសន្និដ្ឋានបានថា អាចជាប់ដូចដើម ឬយ៉ាងណា ! ៕

https://youtu.be/ayO4uaUVGos

ប្រភព៖ Shanghaiiest
សហការី KBN-live.com