ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង នៅលើផ្លូវជាតិលេខ៣៦ ស្ថិតនៅក្នុងខេត្តរះយ៉ង ប្រទេសថៃ ដោយរថយន្តពណ៌ខៀវចាស់ បានបើកបុកដើមឈើ កណ្តាលទ្រូងផ្លូវ ធ្វើឲ្យរថយន្តខូចកំពឹតខ្ទេចខ្ទី ហើយម្ចាស់រថយន្ត បានជាប់នៅក្នុងរថយន្តនោះ។

ក្រោយពេលកើតហេតុ អ្នកបើកបរត្រូវបាន គេស្គាល់ឈ្មោះថា សាករិន ខាំម៉ាករិត អាយុ៣៦ឆ្នាំ ដំបូងឡើយ ក្រុមជួយសង្គ្រោះគិតថា អ្នកបើកបរគ្មានសង្ឃឹមរស់ឡើយ ព្រោះឃើញសភាពរថយន្តនៅពេលនោះ អាចប៉ា់ស្មានបាន តែពេលដែលក្រុម អ្នកជួយសង្គ្រោះទៅដល់ ហើយជួយអ្នកបើកបរចេញពីរថយន្ត ស្រាប់តែអ្នកបើកបរ បានដើរដូចធម្មតា ដូចជាគ្មានអ្វីកើតឡើង បន្តិចសោះ។

ភ្លាមៗនោះផងដែរ ក្រុមគ្រួសារបានបញ្ជូនអ្នកបើកបរ ទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ព្រោះតែការបារម្មណ៍ខ្លាំងពីគាត់ បន្តិចក្រោយមកអ្នកបើកបរក៏បាន ប្រាប់អ្នកសារព័ត៌មានថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់នេះ គឺមកពីម៉ូតូមួយគ្រឿង បានបើកឆាបរថយន្តរបស់គាត់ ទើបធ្វើឲ្យរូបលោក កាច់ចង្កូតគេចចេញពីម៉ូតូនោះ រហូតធ្វើឲ្យរថយន្តរបស់លោក ក្រឡាប់ភ្លាមៗ ហើយបានទៅបុកជាមួយដើមឈើ នៅលើទ្រូងផ្លូវតែម្តង ។

គាត់បន្តថា ដោយសារតែមាន ព្រះជួយថែរក្សា និងមានក្រដាសយ័ន្តសក្តិសិទ្ធិ ពីវត្តដ៏ពូកែមួយនៅក្នុង ខេត្តកាន់ចាណាក់បុរី ដែលចៅអធិការវត្តមួយអង្គ បានជូនគាត់កន្លងមក ទើបជួយជីវិតលោក ឲ្យផុតពីគ្រោះថ្នាក់ដ៏រន្ធត់នេះ ៕

ប្រភព៖ https://hilight.kapook.com/view/154798
សហការី KBN-live.com