រថក្រោះ​អាមេរិក​ម៉ាក​ M-4 Sherman​ គឺ​ជា​សព្វាវុធ​ដែល​ពេញ​និយម​នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ ដែល​មាន​រូបរាង​កាយ​រឹងមាំ​ និង​សមត្ថភាព​អាច​កម្ទេច​សត្រូវ​ដែល​នៅ​ចម្ងាយ​ឆ្ងាយ​ជាង​ខ្លួន​បាន​ដោយ​ងាយ​ជាង​រថក្រោះ​ធម្មតា​។

១. ផលិតផល​
រថក្រោះ​ M-4​ ជាប់​ចំណាប់​ថ្នាក់​លេខ​២​ នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី២​ ដែល​មាន​ក្រុមហ៊ុន​ចំនួន​៣​ ដែល​ចូល​រួម​ផលិត​មាន​ដូចជា​ ក្រុមហ៊ុន​ Ford Motor Company ក្រុមហ៊ុន​ Detroit Tank Arsenal និង​ក្រុមហ៊ុន​ Fisher Tank Arsenal​។ សហរដ្ឋ​អាមេរិក​ផលិត​រថក្រោះ​ចំនួន​ ៥​ម៉ឺន​គ្រឿង​ ដែល​មាន​តម្លៃ​ក្នុង​មួយ​គ្រឿង​ ៣៣​ពាន់​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​សម័យ​នេះ​ស្មើ​នឹង​ ៥៥ម៉ឺន​ដុល្លារ។

២. រូបរាង​
រថក្រោះ​ M-4​ មាន​ទម្ងន់​ ៦ម៉ឺន​pounds​(៣ម៉ឺន​គីឡូ​ក្រាម​) អាច​បើកបរ​ក្នុង​ល្បឿន​ ៣០​miles​(៥០​គីឡូ​ម៉ែត្រ​) ក្នុង​១ម៉ោង​ និង​មាន​សមត្ថភាព​រត់​បាន​ចម្ងាយ​ ១២០​​miles​(២រយ​គីឡូ​ម៉ែត្រ)។ របាំង​ដែក​ការពារ​ទួល​ខ្លួន​រថក្រោះ​មាន​កម្រាស់​ ៣​inches​(៧សង់ទីម៉ែត្រ​) និង​មាន​ដំបូល​កម្រាស់​ ០.៩៨​inches(៣សង់ទីម៉ែត្រ​)។ កាណុង​កាំភ្លើង​ធំ​មាន​ប្រវែង​ ៧៥​មិល្លីម៉ែត្រ​ បូក​រួម​ទាំង​កាំភ្លើង​យន្ត​ចំនួន​ ២ដើម​ផង​ដែរ​។

៣. ប្រទេស​ដែល​ប្រើប្រាស់​
រថក្រោះ​ M-4​ ត្រូវ​បាន​លក់​ទៅ​កាន់​បណ្ដាល​ប្រទេស​មួយ​ចំនួន​ដូចជា​ ប្រទេស​អង់គ្លេស​ ចំនួន​ ១៧​ម៉ឺន​គ្រឿង​ ប្រទេស​បារាំង​ ចំនួន​ ៦៥៧​គ្រឿង​ ប្រទេស​រុស្ស៊ី​ ចំនួន​ ៤ពាន់​គ្រឿង​ និង​៥៧គ្រឿង​ផ្សេង​ទៀត​បាន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បណ្ដាល​ប្រទេស​ផ្សេង​ទៀត​ និង​នៅ​សល់​ត្រូវ​បាន​ឲ្យ​ទៅ​យោធា​ខ្លួន​បម្រុង​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​។

៤. សមត្ថភាព​
កាណុង​រថក្រោះ​ M-4​ កាណុង​កាំភ្លើង​ធំ​មាន​ប្រវែង​ ៧៥​មិល្លីម៉ែត្រ​ អាច​បាញ់​គ្រាប់​ទម្ងន់​ ១៥​pounds​(៦​គីឡូ​ក្រាម​) រយះ​ចម្ងាយ​ ៣០០ ទៅ​១២០០​yards​(១​yards=០.៩​ម៉ែត្រ)។ ក្បាល​រថក្រោះ​អាច​បង្វិល​បាន​៣៦០​ដឺក្រេ​ ក្នុង​រយៈពេល​១៥វិនាទី​៕ ផ្ដល់សិទ្ធដោយ៖ Kqube