កាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជាយើង គេឃើញមានការចែករំលែកគ្នាយ៉ាងព្រោងព្រាតនូវ រូបថតមួយចំនួន ដែលបង្ហាញពីទិដ្ឋភាពពិធីមង្គលការមួយរវាងបុរសជនជាតិខ្មែរ និងបុរសចំណាស់ជនជាតិបរទេស ហើយចំពោះរូបថតទាំងនោះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ ។

ទាក់ទងជាមួយគ្នានេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Mrr Sun» ដែលជាអ្នកកំដរ ក្នុងពិធីអាពាហ៍ពិពាហ៍ខាងលើនេះ បានបង្ហាញរូបថតជាច្រើនសន្លឹក ដោយមានការចូលរួមពីសំណាក់បងប្អូន ញាតិមិត្តរបស់សមីខ្លួនទាំងពីរ ជាច្រើននាក់ ដែលមើលទៅពិតជាគួរឱ្យសប្បាយណាស់ ។ ក្រៅពីបង្ហាញរូបថតទាំងស្រុង ម្ចាស់គណនីខាងលើនេះ ក៏បានបញ្ជាក់ផងដែរថា ពីធីអាពាហ៍ពិពាហ៍ដ៏កម្រមួយនេះ បានធ្វើឡើង នៅក្នុង ស្វាយ (ស្វាយស៊ីសុផុន) ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ដោយមានសមីខ្លួនទាំង២ ជាបុរសដូចគ្នា ម្នាក់ជាជនជាតិខ្មែរ ហើយម្នាក់ទៀតជាជនបរទេស ។

ចង់ដឹងថា ពិធីអាពាហ៍ពិពាហ៍មួយនេះ មានភាពខុសប្លែក ឬសប្បាយយ៉ាងណានោះ សូមទស្សនាការបង្ហាញទាំងអស់គ្នា ៖ យុទ្ធ KBN