ភ្នំពេញ ៖ ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីលង់ស្នេហ៍ជាមួយបុរសជាកម្មករសំណង់ ហ៊ានប្រគល់ខ្លួនបង់ប្រាណ បានជាប្តីប្រពន្ធហេងស៊យ នឹកថាបានរួមសុខរួមទុក្ខរហូតដល់ចាស់ព្រឹទ្ធចាស់ព្រឹទ្ធចាស់ព្រេង ផ្ទុយទៅវិញ គ្រាន់តែនាងពពោះមានទម្ងន់ទើប ៣ខែស្រាប់តែប្រុសបង រត់ចោលបាត់ ទុកឱ្យនាងពពោះរហូតដល់គ្រប់ខែ ឈឺពោះឆ្លងទន្លេកើតកូនតាមផ្លូវ ត្រូវបានពលរដ្ឋក្បែរខាងជួយ និងហៅរករថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីខាងលើមានឈ្មោះ អ៊ន ចិន្តា អាយុ ២៨ឆ្នាំ អតីតជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលពឹងផ្អែកអាស្រ័យលើមិត្តភ័ក្ដិរួមការងារ មានស្រុកកំណើត ភូមិឈើទាល ឃុំត្នោតជប់ ស្រុកក្រគរ ខេត្តពោធិសាត់ ចំណែកកូនដែលទើបនឹងកើត ជាកូនស្រី ។

ស្រ្តីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នាងខុសហើយ អ្វីៗគ្រប់យ៉ាងបណ្តាលឱ្យនាងធ្លាក់ដល់កម្រឹតនេះ ក៏ដោយសារ គំនិតខ្វះការពិចារណា គិតមិនបានវែងឆ្ងាយ ជឿលើការលួងលោមរបស់ប្រុសព្រាន ទីបំផុត ប្តីហេងស៊យរត់ចោលទុកឱ្យនាងទទួលរងកម្មវេទនា ប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន និងក្រុមគ្រួសារ ។

ទោះជាស្រ្តីខាងលើ ស្ថិតក្នុងសភាពណាក៏ដោយ តែក្តីអាណិតអាសូរពីសំណាក់ពលរដ្ឋក្បែរខាង គ្រាដែលនាងគ្រប់ខែឆ្លងទន្លេម្នាក់ឯង គ្មានទាំងលុយកាក់ សម្រាប់សម្រាលកូន ពេលដែលឃើញនាងដើរបែកទឹកភ្លោះតាមផ្លូវត្រូវបាន បងប្អូនក្បែរខ្លួនជួយយកអសារ ហើយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅពិនិត្យ និងថែទាំសុខភាពម្តាយនិងទារកានៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕

សហការី KBN-LIVE.com