ក្រោយពីលោក អ៊ិត សេដ្ឋា បានចែកឋានទៅ កាលពីថ្ងៃមិញនេះ វេលាម៉ោងជាង ២រសៀល បានធ្វើឲ្យទស្សនិកជន ក៏ដូចជាសិល្បៈករ សិល្បៈការនីជាច្រើន ដែលធ្លាប់តែគាំទ្ររូបគាត់ មានការភ្ញាក់ផ្អើល និងរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ព្រោះទើបតែឃើញមុខក្នុងកញ្ចក់ទូរទស្សន៍ស្រស់ៗថ្មីៗសោះ ។

ក្នុងចំណោមសិល្បៈករទាំងអស់ ក្នុងនោះអ្នកនាង ម៉េង កែវពេជ្រចិន្តា ក៏បង្ហាញនូវការភ្ញាក់ផ្អើល រន្ធត់ក្នុងចិត្តផងដែរ ក្រោយពីបើកហ្វេសប៊ូកឃើញ ព័ត៌មានផ្សព្វផ្សាយព្រោងព្រាត អំពីមរណភាពរបស់លោកអ៊ិត សេដ្ឋា។ អ្នកនាងក៏បានផ្ញើសារ នៅក្នុងហ្វេសប៊ូករបស់អ្នកនាង និងរូបភាពពីអតីតកាល ដែលកាលនោះ អ្នកនាងនៅវ័យក្មេង ហើយលោកអ៊ិត សេដ្ឋា ក៏ជាពិធីករដ៏សង្ហារ នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ផងដែរ ។

ប៉ុន្មានម៉ោងក្រោយពីដឹងថា លោក អ៊ិត សេដ្ឋា ចែកឋានទៅ អ្នកនាងម៉េង កែវពេជ្រចិន្តា បានសរសេរសាររំលែកទុក្ខ ដូចខាងក្រោម៖
ពិតជាមិនគួរអោយជឿទេថា​ នឹងមានរឿងនេះ​កើតឡើង​ ភ្លាមៗពេកហើយ​ ។ សូមបងប្រុសអញ្ជើញទៅដល់ឋានសុគតិភពកុំបីឃ្លាងឃ្លាត​ ។ ពួកយើងជាសិល្បករ​ សិល្បការិនី​ រួមទាំងបងប្អូនខ្មែរទាំងអស់​ សូមចង់ចាំទុកនូវស្នាដៃ​ និងទេពកោសល្យដ៏ល្អរបស់បងប្រុសនៅក្នុងទំព័រប្រវត្តិសាស្ត្រ​ ?

=======================================

រំលឹករឿងរ៉ាវឡើងវិញ៖

(ភ្នំពេញ)៖ បើតាមសេចក្តីរាយការណ៍ ពីមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា លោក អ៉ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះ បានទទួលមរណភាព នៅម៉ោងប្រមាណ២៖២៥នាទីរសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាមន្ទីរពេទ្យរុស្ស៊ី ទោះបីជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះយ៉ាងណាក៏ដោយ ក៏មិនអាចសង្គ្រោះបាន ព្រោះតែជម្ងឺរបស់លោក មានសភាពធ្ងន់ធ្ងរ និងដុនដាបខ្លាំងពេក ។

ក្នុងពេលនេះដែរ ក្រុមអ្នកសិល្បករនៅស៊ីធីអិន និងសិល្បៈផ្សេងៗជាច្រើន បាននាំគ្នាមកមើលគាត់ នៅក្នុងមន្ទីរពេទ្យផងដែរ ព្រមទាំងមានសប្បុរសជនជាច្រើន បានផ្ញើរលុយទៅលោក ពែកមី ដើម្បីចូលរួមចំណែក រំលែកទុកក្រុមគ្រួសាររបស់ អ៊ិត សេដ្ឋា ផងដែរ។