ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ កាសែត China Xinhua News បានចុះផ្សាយវីដេអូឃ្លីបមួយ ដ៏មហារន្ធត់ ដែលបានកើតឡើងនៅក្នុងប្រទេសចិន ។ ហេតុការណ៍ដ៏រន្ធត់នេះ គឺជាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យរថយន្ត១គ្រឿង បើកទៅបុករបាំងដែក ដែលពុះចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តខូចខ្ទេចខ្ទីរ ហើយមានបុរសម្នាក់ បានជាប់នៅក្នុងឡាននោះផងដែរ ។

បើតាមការឲ្យដឹង ពីប៉ូលិសបានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងឡានដែលជួបគ្រោះថ្នាក់នោះ មានមនុស្ស២នាក់ ជិះនៅខាងក្នុងឡាននោះ ហើយពួកគាត់ គឺជាប្តីប្រពន្ធ តែសំណាងល្អធ្លាក់ទៅលើប្រពន្ធ ដោយត្រូវបានគេជួយ ទាញយកចេញពីរថយន្ត ទាន់ពេលវេលា តែអនិច្ចារប្តីរបស់គាត់ បានគាបជាប់ នៅខាងក្នុងរថយន្ត ហើយអ្នកជួយសង្គ្រោះទាញចេញមិនទាន់ បណ្តាលឲ្យរថយន្តត្រូវភ្លើងឆេះ ហើយប្តីរបស់គាត់ក៏បានស្លាប់ នៅក្នុងនោះគួរឲ្យសង្វេគ នៅចំពោះមុខប្រពន្ធ ដែលយំស្រែកបោកខ្លួន ស្ទើរតែស្លាប់ ដោយមិនអាចជួយប្តីបាន។

ហេតុការណ៍ខាងលើនេះ បានកើេតឡើង នៅលើផ្លូវមួយ ក្នុងស្រុកមួយឈ្មោះ លួយតៀន មុនធនគួយចូរ នៅភាគខាងត្បូងប្រទេសចិន ហើយគ្រោះថ្នាក់នេះ បណ្តាលមកពីផ្ទុះកង់រថយន្ត ហើយរេចង្កូតទៅបុក ផ្ទាំងដែកពុះចែកផ្លូវ ក្នុងល្បឿនយ៉ាងលឿន ពេញទំហឹង ។

ក្រុមអ្នកជួយសង្គ្រោះបានប្រាប់ថា ខណៈពេលជួយជនរងគ្រោះ ពួកគាត់បានព្យាយាមទាញប្រពន្ធចេញមុន ហើយបានព្យាយាមជួយ ទាញប្តីរបស់គាត់ចេញផងដែរ តែខ្លួនប្តីរបស់គាត់ បានគាបជាប់ជាមួយដៃចង្កូតរថយន្ត ទើបពួកគាត់មិនអាចទាញចេញបាន ហើយពេលនោះ ភ្លើងក៏បានឆាបឆេះ ចូលដល់ក្នុងធុងសាំងឡាន បណ្តាលឲ្យរាលដាល ឆេះខ្ទេចរថយន្តទាំងមូលតែម្តង ហើយប្តីរបស់ស្ត្រីរងគ្រោះ ក៏បានស្លាប់ជាមួយនិងភ្លើង នៅក្នុងរថយន្តនោះតែម្តងទៅ ៕

ប្រភព៖ Xinhua News Agency
ដោយ៖ សហការី KBN-live.com